Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ Real Madrid ​៧​នាក់ ​ត្រៀម​វ៉ៃ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​

  • Print

ក្រុម Real Madrid បានកំណត់ឈ្មោះកីឡាករ៧នាក់ ត្រៀមលក់ចេញនៅរដូវក្ដៅខាងមុខនេះ ដោយរំពឹងថានឹងទទួលបានប្រាក់ជាង១០០លានផោន។

Gareth Bale , James Rodriguez, Lucas Vazquez, Mariano Diaz, Alvaro Odriozola, Alphonse Areola និង Nacho Fernandez ជាកីឡាករទាំង៧នាក់ដែលក្រុមរបស់លោក Zidane ដាក់ក្នុងបញ្ជីលក់ចេញ។ លោករំពឹងថាការយកចេញកីឡាករទាំង៧នាក់នេះ នឹងអាចឱ្យកៅអីសម្រាប់កីឡាករថ្មីៗចូលក្រុមបាន។

មួយវិញទៀត ក្រុម Real Madrid ក៏រំពឹងពីការបានប្រាក់ជាង១០០លានពីការលក់ពួកគេនេះដែរ។ ក្រុម Real Madrid ហាក់ដូចជាចង់នាំយកកីឡាករក្មេងៗរបស់ខ្លួន ដែលទើបចេញចូលនិងដាក់ឱ្យក្លឹបដទៃខ្ចីជើងឱ្យចូលក្រុមវិញ ក្រោយពីឃើញពួកគេបង្ហាញទម្រង់លេងល្អ។

មួយវិញទៀត ការនាំយកកីឡាករក្មេងៗរបស់ខ្លួនមកជួយក្រុម គឺអាចជួយសន្សំសំចៃប្រាក់ដល់ក្លឹបបានច្រើន នៅគ្រាដែលមានវិបត្តិ Covid-19 ៕