Social Network

នៅ​ផ្ទះ​អផ្សុក​ពេក Balotelli គ្រោង​វីដេអូ​ឡាយ​ជាមួយ​តារា​សិច​អ៊ីតាលីម្នាក់ តែ​ត្រូវ​បរាជ័យ

ក្លឹបថ្មីរបស់ Mario Balotteli បានដាក់បម្រាមគេមិនឲ្យវីដេអូឡាយជាមួយតារាសិចល្បីឈ្មោះម្នាក់។ អតីតកីឡាកររបស់ក្លឹប Manchester City និង Liverpool កំពុងលេងឲ្យក្លឹប Brescia នៃលីគកំពូលរបស់អ៊ីតាលី។

មួយរយៈចុងក្រោយនេះ Balotelli បានធ្វើការវីដេអូឡាយជាច្រើនលើបណ្ដាញសង្គម Instagram ស្របពេលដែល Serie A កំពុងផ្អាកដោយសារវីរុសកូរ៉ូណា។ ថ្មីៗនេះគេទើបតែនិយាយគ្នាជាមួយវីរបុរស Arsenal លោក Thierry Henry។

ក្លឹប Brescia បានចូលមកជ្រៀតជ្រែកពេលដែលឭថា កីឡាករវ័យ២៩ឆ្នាំប្រកាសចង់និយាយវីដេអូឡាយជាមួយតារាសិចលោក Rocco Siffredi កាលពីថ្ងៃសៅរ៍។ ប្រធានក្លឹប Brescia លោក Massimo Cellino បានទូរសព្ទទៅកាន់ Balotelli ឲ្យបញ្ឈប់គម្រោងនេះ។ Siffredi គឺជាតារាសិចល្បីឈ្មោះម្នាក់នៅអ៊ីតាលីនិងជុំវិញតំបន់អឺរ៉ុប ធ្លាប់ថតជាង១ ៣០០រឿង៕