Social Network

Bale សារភាព​ថា​នៅ​តែ​ជា​អ្នក​គាំទ្រ​របស់​ Spurs

ខ្សែប្រយុទ្ធ Real Madrid កីឡាករ Gareth Bale បាននិយាយពីប្រកួតរវាងក្លឹប Tottenham Hotspure នឹងក្លឹប Liverpool ក្នុងការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៩នេះថា លោកនៅតែជាអ្នកគាំទ្ររបស់ក្លឹប Tottenham Hotspure ។

Bale បាននិយាយថា ៖ " ខ្ញុំពិតជាចាប់អារម្មណ៍លើ Spurs មែនទែនកាលហ្នឹង។ ខ្ញុំតែងសង្ឃឹមថាពួកគេអាចឡើងដល់វគ្គនោះដូចកាលមុនចុះ។ ពួកគេធ្វើបានល្អមែនក្នុងពេលប្រកួតនោះ ពិសេសនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ " ។

ខ្សែប្រយុទ្ធរូបនេះបានបន្តថា ៖ " សម្រាប់ខ្ញុំដែលជាអ្នកនៅតែក្លឹបគាំទ្រក្លឹបហ្នឹង ខ្ញុំពិតជាខកចិត្តបន្តិចកាលពីវគ្គផ្ដាច់ព្រ័ត្រហ្នឹង តែបើយើងមើលឲ្យស៊ីជម្រៅទៅ ពួកប្រឹងប្រែង ហើយលេងបានល្អណាស់ហើយ " ។

គួរបញ្ជាក់ផងដែរថា Gareth Bale ក៏ធ្លាប់លេងឲ្យក្លឹប Tottenham Hotspure ផងដែរកាលពីឆ្នាំ ២០០៧ដល់ឆ្នាំ ២០១៣ ហើយកាលពីខែមករា ឆ្នាំ២០២០ កន្លងទៅនេះមានពាក្យចចាមអារ៉ាមខ្លះថា កីឡាករនេះនឹងអាចត្រលប់ទៅក្លឹបនេះវិញផងដែរ៕