លើកដំបូង Barcelona ស្វែងរក Sponor មកដូរឈ្មោះកីឡដ្ឋាន Camp Nou របស់ខ្លួន
- Details
- Category: Sport News
ក្រុម FC Barcelona បានប្រកាសស្វែងរក Sponor ដើម្បីមកដាក់នៅលើកីឡដ្ឋានរបស់ខ្លួន ប្ដូរឈ្មោះ Camp Nou ចេញ ចាប់ពីរដូវកាលក្រោយទៅ។
Camp Nou ជាឈ្មោះរបស់កីឡដ្ឋានរបស់ក្រុម FC Barcelona តាំងពីសាងសង់រួចរាល់នៅឆ្នាំ១៩៥៧។ ពួកគេមិនដែលប្ដូរឈ្មោះនោះទេ រយៈពេលប៉ុន្មានឆ្នាំមកនេះ។ យ៉ាងណាមិញសម្រាប់រដូវកាលខាងមុខនេះ ក្លឹបបានសម្រេចប្រើយុទ្ធសាស្ត្រទីផ្សារស្វែងរក Sponor ដូចក្លឹបដទៃទៀតដែរហើយ។
ក្លឹប បានចេញសេចក្ដីប្រកាសថាការស្វែងរក Sponsor មកដាក់នេះ គឺដើម្បីយកប្រាក់មកប្រយុទ្ធប្រឆាំងជាមួយមេរោគឆ្លង Covid-19 និងជួយដល់ក្លឹបឆ្លងផុតការលំបាកនេះ។ បច្ចុប្បន្នអេស្ប៉ាញស្ថិតក្នុងចំណោម Top4 ជាប្រទេសមានករណីឆ្លងមេរោគ Covid-19 ច្រើនជាងគេនៅលើលោកនេះ៕