Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាសេដ្ឋី​អង់គ្លេស​ម្នាក់នេះ ជឿជាក់​បាន​សិទ្ធិ​ដាក់​ឈ្មោះ​កីឡដ្ឋាន Camp Nou

  • Print

មហាសេដ្ឋីអង់គ្លេសដែលធ្វើជំនួញជាមួយមិត្តភ័ក្ដិ Mike Tyson លោក Alki David បានជឿជាក់ថា លោកនឹងទទួលបានសិទ្ធិប្ដូរឈ្មោះថ្មីឱ្យកីឡដ្ឋាន Camp Nou របស់ក្លឹប Bacelona ប្រទេសអេស្ប៉ាញ ក្នុងកិច្ចព្រមព្រៀងបំបែកឯតទគ្គកម្ម។

ការជឿជាក់នេះកើតឡើង ក្រោយក្លឹបគូប្រជែងស្លាប់រស់របស់ Real Madrid បានប្រកាសស្វែងរក Sponsor ប្ដូរឈ្មោះកីឡដ្ឋានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៣ឆ្នាំរបស់ខ្លួន ដើម្បីយកប្រាក់នេះផ្ដល់ជូនទៅគម្រោងស្រាវជ្រាវ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូរ៉ូណា។

លោក David ដែលមានទ្រព្យសម្បត្តិប្រហែល ២,៦ពាន់លានផោន បានឱ្យដឹងថា ៖«នេះជាឱកាសមួយដែលខ្ញុំចាប់អារម្មណ៍។ វាជាប្រវត្តិសាស្ត្រមួយក្នុងពិភពបាល់ទាត់ ហើយវាត្រូវជាមួយគម្រោងបច្ចុប្បន្នរបស់ខ្ញុំ។ ទំនាក់ទំនងត្រូវបានបើកនៅដើមសប្ដាហ៍នេះ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាកិច្ចព្រមព្រៀងនេះនឹងបានសម្រេច»។

សិទ្ធិក្នុងការដាក់ឈ្មោះនឹងត្រូវចំណាយច្រើន ហើយលោក David ក៏មិនអាចបង្ហាញតួលេខបូកសរុបដែរ ក្នុងដំណាក់កាលនៃការពិភាក្សានេះ ប៉ុន្តែលោកបានរំពឹងថា វានឹងជាតម្លៃបំបែកកំណត់ត្រា។

បើតាមសម្ដីរបស់លោកមហាសេដ្ឋី កើតនៅនីហ្សេរីយ៉ាកាន់លិខិតឆ្លងដែនអង់គ្លេសនេះ Manchester City ទទួលបានលើ ១៨លានផោន សម្រាប់សិទ្ធិដាក់ឈ្មោះប្រចាំឆ្នាំរបស់ពួកគេ ហើយ Spurs បច្ចុប្បន្នកំពុងស្វែងរកក្នុងទំហំ ២៥លានផោន ប៉ុន្តែ Barcelona ស្ថិតនៅកម្រិតមួយផ្សេងទៀត។

លោក David បញ្ជាក់ ៖«ការចរចាជាមួយ Camp Nou នេះគឺជាមធ្យោបាយមួយជួយក្លឹប។ វាជាប្រភពចំណូលមួយ ដែលជួយ Barcelona ឈរដល់សព្វថ្ងៃ។ ក្រុមហ៊ុនសុខភាពរបស់ខ្ញុំ បានធ្វើការយ៉ាងស្វាហាប់ជាមួយអ្នកឯកទេសខាងរោគសាស្ត្រកំពូលៗ រួមទាំងវេជ្ជបណ្ឌិតអង់គ្លេស Dorothy Bray បានស្វែងរកផ្លូវ ដើម្បីកម្ចាត់វីរុសកូរ៉ូណា»។

មហាសេដ្ឋីមានប្រាក់វាល់លាន David បានបន្តថា លោកអាចនឹងប្រើឈ្មោះមួយ ក្នុងចំណោមក្រុមហ៊ុនពីររបស់លោកគឺ FilmOn និង Swissx ជំនួស Camp Nou បើសិនការចរចារវាងទ្វេភាគីទទួលបានជោគជ័យ។ គួរបញ្ជាក់ថា Camp Nou ជាឈ្មោះរបស់កីឡដ្ឋានរបស់ក្រុម FC Barcelona តាំងពីសាងសង់រួចរាល់នៅឆ្នាំ ១៩៥៧ មកម្ល៉េះ ដោយមិនធ្លាប់ត្រូវបានប្ដូរឈ្មោះឡើយពីមុនមក៕