Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

McTominay ពន្យល់​ហេតុ​ផល គេ​មិន​ត្រូវ​ការ​ជម្រើស​ខ្ចី​ជើង​​ចេញ​ពី Man Utd

  • Print

ខ្សែបម្រើកណ្ដាល Scott McTominay បានបង្ហាញថាគេមានឱកាសចេញពី Manchester United ទៅលេងក្លឹបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់លោក Jose Mourinho ឱ្យគេសម្រាកមួយរយៈធំ ប៉ុន្តែកីឡាករស្កុតឡែនតាំងចិត្តដាច់ខាត មិនឱ្យខ្លួនធ្លាក់ចូលលក្ខខណ្ឌនេះ និងគ្មានបំណងចេញពីបិសាចក្រហមឡើយ។

កីឡាករកើតចេញពីយុវជន Man Utd បានឱ្យដឹងប្រហែល១ឆ្នាំកន្លះមុន មានព័ត៌មានយុវជនក្លឹបជាច្រើនត្រូវគេចង់បានក្នុងលក្ខខណ្ឌខ្ចី។ McTominay បញ្ជាក់ថា ៖«ពេលមានអ្នកចេញ ឱកាសរបស់អ្នកនឹងមកដល់ អ្នកត្រូវតែចាប់យកវា។ អ្នកឮរឿងយុវជនជាច្រើន ដែលនឹងត្រូវគេខ្ចីជើង ហើយខ្ញុំតែងតែគិតរឿងនេះក្នុងខួរក្បាលថា ខ្ញុំមិនចង់បានលក្ខខណ្ឌបែបនេះឡើយ»។

កីឡាករវ័យ២៣ឆ្នាំបន្ថែមថា គេចង់បង្ហាញខ្លួននៅទីនេះសិន បើគ្មានឱកាសលេងនៅ Man Utd គេអាចទៅក្លឹបផ្សេងទៀតបាន។ គេថាអ្នកណាៗក៏ចង់លេងនៅក្រុមបិសាចក្រហម ព្រោះក្លឹបមានកេរ្តិ៍ឈ្មោះល្បី ងាយស្រួលក្នុងការកសាងអាជីព និងងាយទៅរកទ្រនំថ្មី។

យុវជនដើមកំណើតស្កុតឡែន កើតនៅអង់គ្លេសបន្ថែម ៖«មនុស្សតែងតែរំពឹងដូច្នេះហើយ ហើយអ្នកត្រូវចងចាំជានិច្ចថា អ្នកមកពីណា ត្រូវផ្ដល់ការគោរព និងសរសើរនៅអ្វីដែលពួកគេបានផ្ដល់ឱ្យអ្នក»។

ក្នុងខែឧសភា ឆ្នាំ២០១៧ លោកគ្រូបង្វឹករហស្សនាម Special One បានឱ្យកីឡាករសញ្ជាតិស្កុតឡែន បង្ហាញខ្លួនជាលើកដំបូងជាកីឡាករបម្រុងនៅកីឡដ្ឋាន Emirates អំឡុងប្រកួតជាមួយ Arsenal មុនចាប់ផ្ដើមលេងនៅអាយុ២០ឆ្នាំ ក្នុងការប្រកួតចុងក្រោយនៃរដូវកាលជាមួយ Crystal Palace។

ក្នុងឆ្នាំ២០១៨-២០១៩ គេបានលេងជាមួយឈុតធំ ដោយបង្ហាញខ្លួនបាន ២៧លើកគ្រប់ការប្រកួត និងត្រូវគេផ្ដល់រង្វាន់កិត្តិយស ជាអាហារពេលល្ងាចនៅចប់រដូវកាល ពេលលោក Mourinho ជាប់ជាអ្នកចាត់ការល្អប្រចាំឆ្នាំ។ ខ្សែបម្រើបានរក្សាកន្លែងនៅឈុតធំរយៈពេល២រដូវកាល ហើយក្លាយជាកីឡាករចាប់ផ្ដើមថ្មី ក្រោមកាដឹកនាំរបស់លោក Ole Gunnar Solskjaer៕