Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

RASHFORD ជិត​បាន​​លេង​​ឱ្យ Man Utd វិញ​ហើយ ​

  • Print

ខកខានការប្រកួតចាប់តាំងពីខែមករាឆ្នាំ២០២០ MARCUS RASHFORD កាន់តែជិតបានលេងឱ្យ Manchester United វិញហើយ បន្ទាប់ពីរូបគេធ្វើដំណើរទៅទីលានហ្វឹកហាត់កាលពីម្សិលមិញ ដើម្បីបញ្ចប់ការព្យាបាលពិសេសលើរបួសខ្នងធ្ងន់ធ្ងរ។

ផ្អែកតាមសារព័ត៌មាន Sun Sport ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ២២ឆ្នាំ បានទៅដល់បរិវេណ Carrington របស់ Man Utd នៅព្រឹកថ្ងៃច័ន្ទ កន្លែងរូបគេជួបជាមួយគ្រូពេទ្យក្លឹប។ អវត្តមានជាង៣ខែរហូតដល់ពេលនេះ គេឃើញ RASHFORD បានទៅកន្លែងហាត់ប្រាណ ដើម្បីយក Fitness។

ប្រភពមួយឱ្យដឹងថា ៖«Marcus បានទៅកន្លែងហាត់ប្រាណ និងទទួលការព្យាបាល ដើម្បីឱ្យជាសះស្បើយ។ គាត់ហាក់ដូចជារឹងមាំល្អ។ គាត់សង្ឃឹមថាគាត់នឹងបញ្ចប់ឆ្នាំដ៏អាក្រក់ ពោរពេញដោយសាររបួសនេះ»។

កីឡាករជម្រើសជាតិអង់គ្លេស ដែលរបួសខ្នងអំឡុងខែមករា ពេល Manchester United យកឈ្នះ ១-០ លើ Wolves បានបង្ហាញខ្លួនឱ្យក្លឹបក្នុងពានរង្វាន់ Premier League ២២ដង ស៊ុតបញ្ចូលទី១៤គ្រាប់នៅរដូវកាលឆ្នាំ ២០១៩-២០២០។

ក្លឹបបិសាចក្រហម United មិនទាន់ត្រឡប់ទៅហ្វឹកហាត់ជាផ្លូវការនៅឡើយ មិនដូចក្រុមកាំភ្លើងធំ Arsenal ជាក្លឹបដំបូងគេដែលបានហ្វឹកហាត់វិញ បន្ទាប់ផ្អាកអស់៤៧ថ្ងៃ។

ដោយឡែក Brighton និង West Ham ក៏បានបើកទីលានហ្វឹកហាត់ហើយដែរ ប៉ុន្តែត្រូវគោរពការណែនាំនៅឆ្ងាយពីគ្នា ចំណែក Spurs បានចូលហាត់ដូចនេះនៅថ្ងៃនេះ។ បណ្ដាប្រធាន Premier League សង្ឃឹមថាបាល់ទាត់អង់គ្លេសនឹងត្រឡប់មកវិញ នៅថ្ងៃទី៨ខែមិថុនា និងបញ្ចប់ទៅវិញនៅត្រឹមខែកក្កដា ឆ្នាំ២០២០ ដោយគ្មានវត្តមានអ្នកគាំទ្រ៕