Social Network

Capello៖ ​នៅ​អេស្ប៉ាញ ​មាន​តែ Real Madrid ​១​ប៉ុណ្ណោះ ​មិន​ប៉ះ​ពាល់ខ្លាំង​ដោយ Covid-19 ​

Fabio Capello អ្នកចាត់ការធ្លាប់ដឹកនាំក្រុមជាច្រើននៅអឺរ៉ុប បានមើលឃើញថាមានតែក្រុម Real Madrid មួយប៉ុណ្ណោះនៅអេស្ប៉ាញ ដែលមិនរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារតែមេរោគ Covid-19 ។

Covid-19 បានធ្វើឱ្យវិស័យបាល់ទាត់មិនអាចដំណើរការប្រកួតបាន ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចក្នុងក្លឹបនីមួយៗ។ ជាក់ស្ដែងនៅអេស្ប៉ាញក្លឹបជាច្រើនបានស្នើកីឡាករដើម្បីកាត់ប្រាក់ឈ្នួលខ្លះជួយដល់ក្លឹប។ ក្នុងនោះ Barcelona និង Atletico Madrid បានកាត់ដល់ទៅ៧០%ឯណោះ។

តែបើតាមលោក Capello ដែលធ្លាប់ដឹកនាំក្រុម Real Madrid ដែរនោះ បាននិយាយថា៖ “ខ្ញុំគិតថា Real Madrid គឺជាក្រុមតែមួយគត់នៅអេស្ប៉ាញដែលមិនប៉ះពាល់ខ្លាំងដោយសារតែមេរោគរាតត្បាត។ Barca និង AT Madrid សុទ្ធតែឈឺចាប់ខ្លាំងមែនទែនដោយសារតែមេរោគ Covid-19 ។ នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ នឹងមានការប្រែប្រួលខ្លាំងមិនខាន សម្រាប់ការចាយវាយទិញដូរកីឡាករ”៕