Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Barcelona ប្រសិន​បើ​លក់ Arthur ​ទៅ​ Juventusគឺ​ជា​កំហុស​មួយ

  • Print

អតីតប្រធានផ្នែកបច្ចេកទេសរបស់ Barcelona លោក Robert Fernandez និយាយថា វាគឺជាកំហុសមួយក្នុងការសម្រេចចិត្តឲ្យខ្សែបម្រើ Arthur ចាកចេញពីក្លឹប ទៅកាន់ Juventus ដែលកំពុងចង់បាន។

Fernandez ធ្លាប់ជាអ្នកទទួលខុសត្រូវនាំ Arthur មកកាន់ក្លឹបកាលពីឆ្នាំ២០១៨ ដោយកាលនោះ Barcelona ចុះកុងត្រាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះពីក្លឹប Gremio។

កីឡាករវ័យ២៣ឆ្នាំរូបនេះបង្ហាញខ្លួន៦៧ប្រកួតឲ្យ Barca ខណៈ Juventus ចង់នាំគេទៅកាន់ប្រទេសអ៊ីតាលីក្នុងលក្ខខណ្ឌដោះដូរកីឡាករគ្នា។ ទាក់ទិននឹងរឿងនេះលោក Fernandez មានមតិថា លោកមិនគិតថា Arthur គួរចាកចេញនោះទេ។

ហើយវាជាកំហុសមួយ ប្រសិនបើគេត្រូវបានលក់ ព្រោះគេគឺជាកីឡាករវ័យក្មេងល្អម្នាក់។ ពេលដែលក្លឹបចុះកុងត្រាយកគេគឺបានចំណាយប្រាក់យ៉ាងច្រើន ដោយសារតែគុណភាព អាយុនិងអនាគតរបស់គេ។ ទៅមុខគេនឹងរីកលូតលាស់នៅ Barca។ កាលពីរដូវកាលមុន Arthur លេងបាន៤៤ប្រកួតឲ្យក្រុមមានមូលដ្ឋានក្នុងទីក្រុងកាតាឡាន់ ដោយជួយក្លឹបឈ្នះជើងឯក La Liga ក្នុងរដូវកាលដំបូងរបស់ខ្លួននៅប្រទេសអេស្ប៉ាញ៕