Social Network

អីយ៉ាស់! Mike Tyson ​អាច​មក​ប្រកួត​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​

Dean Bourke ដែលជា Promoter ប្រដាល់ម្នាក់នៅថៃ បានអះអាងថាលោកកំពុងតែទាក់ទងនាំ Mike Tyson មកប្រកួតសប្បុរសធម៌មួយនៅប្រទេសថៃក្នុងពេលខាងមុខនេះ។

Mike Tyson កំពុងសម្រុកហាត់ខ្លាំងមែនទែនមួយរយៈចុងក្រោយនេះ បន្ទាប់ពីមានដំណឹងមកថារូបគេនឹងឡើងសង្វៀនប្រដាល់ម្ដងទៀត ដើម្បីស្វែងរកប្រាក់ក្នុងកម្មវិធីសប្បុរសធម៌។

តែយ៉ាងណាមិញ គូប្រកួតនិងកន្លែងនៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារតែមេរោគ Covid-19 មិនទាន់រលត់បាត់ពីផែនដីនេះ ដែលធ្វើឱ្យការប្រមូលផ្ដុំគ្នាច្រើនមិនទាន់អាចកើតមាននៅឡើយ។ តែបើតាមការចុះផ្សាយ Bangkokpost វិញ គឺ Tyson អាចនឹងមកប្រកួតនៅប្រទេសថៃ។

អះអាងបែបនេះ គឺក្រោយពី Promoter ម្នាក់នៅថៃ ដែលជិតស្និទ្ធនឹងក្រុមការងាររបស់អ្នកប្រដាល់អាមេរិកខាងលើនេះ កំពុងចរចាឱ្យកើតមានការប្រកួតនោះហើយ។ លោក Dean Bourke បានបន្ថែមទៀតថា លោកក៏បានដាក់សំណើនាំយក Mike Tyson ដើម្បីចូលរួមកម្មវិធីទូរទស្សន៍នៅថៃផងដែរ ដែលមានឈ្មោះថា Fight For Family ៕