Social Network

មុន​​ចូលនិវត្តន៍ ហែម ស៊ីម៉ៃ បង្ហើប​មាន​​ក្លឹប​មួយ​នៅ​ភ្នំពេញ​ចង់​បានរូបគេ

មុនប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ កាលពីខែធ្នូឆ្នាំ២០១៩ ហែម ស៊ីម៉ៃ បង្ហើបថាមានក្លឹបមួយនៅទីក្រុងភ្នំពេញ ទាក់ទងចង់បានរូបគេ ដ្បិតអតីតអ្នកចាំទីក្លឹបអង្គរថាយហ្គឺររូបនេះ អាចនៅលេងបានធម្មតា។

អតីតកីឡាករបៀលប្រាយយូណាយធីត ហែម ស៊ីម៉ៃ បានបញ្ជាក់ថា ៖«មុននឹងខ្ញុំបញ្ចប់កុងត្រាជាមួយថាយហ្គឺរ២ខែ មានក្លឹបមួយដែលគេទាក់ទងខ្ញុំ ប៉ុន្តែចរចាមិនត្រូវគ្នា ខ្ញុំក៏សម្រេចចិត្តថាមកធ្វើគ្រូតែម្ដង»។

បច្ចុប្បន្នអតីតអ្នកចាំទីក្លឹបគិរីវង់សុខសែនជ័យវ័យ៣៣ឆ្នាំ បានមកចូលរួមជាមួយក្លឹបសំបូរធន់ធានវិសាខា ក្នុងនាមជាគ្រូបង្វឹកយុវជនអាយុក្រោម១៥ឆ្នាំ (U15) ហើយធ្វើការបាន២ខែហើយ បើគិតមកទល់នឹងពេលនេះ។

ហែម ស៊ីម៉ៃ បានប្រកាសចូលនិវត្តន៍ពីក្លឹបអង្គរថាយហ្គឺរខេត្តសៀមរាប ព្រោះតែមូលហេតុមួយចំនួនដោយក្នុងនោះ គេពិបាកក្នុងការរស់នៅឆ្ងាយគ្រួសារ ដ្បិតភរិយានៅទីក្រុងភ្នំពេញ និងទី២ក្លឹបមិនបន្តកុងត្រាថ្មី៕