Social Network

Bale មិន​ចង់​ទៅ Premier League ព្រោះចង់​បញ្ចប់​អាជីព​នៅ Real Madrid

Gareth Bale មិនចង់ត្រឡប់ទៅ Premier League វិញទេ ហើយទំនងជាបញ្ចប់អាជីពនៅ Real Madrid តែម្ដង។ នេះបើតាមការឱ្យដឹងពីលោក Jonathan Barnett ភ្នាក់ងាររបស់ Bale។

កីឡាករវ័យ៣០ឆ្នាំ ត្រូវបានភ្ជាប់ត្រឡប់ទៅអង់គ្លេសវិញ ជាពិសេសទៅក្លឹបចាស់ Tottenham Hotspur និង Newcastle United បន្ទាប់ទំនាក់ទំនងរបស់គេជាមួយអ្នកចាត់ការក្រុម Zinedine Zidane មានភាពតានតឹង។

Bale ហៀបនឹងទៅប្រទេសចិនកាលពីរដូវក្ដៅមុន ប៉ុន្តែត្រូវបរាជ័យ។ ចាប់តាំងពីលេងឱ្យ Madrid ក្នុងតម្លៃបំបែកកំណត់ត្រា ៨៥លានផោនក្នុងឆ្នាំ២០១៣ ខ្សែប្រយុទ្ធវេល បានឈ្នះ Champions League ៤ដង La Liga ម្ដង Copa del Re ម្ដង Club World Cups ៣ដង Uefa Super Cups ៣ដង និងSpanish Super Cup ១លើក។

លោក Barnett ប្រាប់ទៅកាន់កម្មវិធី BBC Radio 4's Today ថា ៖«ដូចខ្ញុំតែងតែនិយាយ គាត់រីករាយនៅ Madrid។ វាជាជីវិតរបស់គាត់ ដែលគាត់ចង់ដឹកនាំ។ ចំពោះហិរញ្ញវត្ថុ គាត់នឹងមិនចង់បានទៀតទេ សម្រាប់ជីវិតរបស់គាត់ កូនៗនិងចៅៗរបស់គាត់។

គាត់ស្ទើរឈ្នះអ្វីគ្រប់យ៉ាងនៅពិភពលោកនេះ លើកលែង World Cup។ គាត់ឈ្នះអ្វីៗផ្សេងទៀត ត្រឡប់ទៅវិញ ហើយលេងនៅ [ Premier League] ពិតជាមិនអាចទៅរួច។ ខ្ញុំគិតថា គាត់មិនធ្វើបែបនេះទេពេលនេះ។ គាត់សប្បាយចិត្តលេងនៅ Madrid»៕