Diego Costa ត្រូវបានតុលាការ សម្រេចឲ្យជាប់ទោស ៦ខែ និងពិន័យជាប្រាក់ ៥៦ម៉ឺនដុល្លារ
- Details
- Category: Sport News
តុលាការប្រទេសអេស្ប៉ាញ បានធ្វើការចោទប្រកាន់ទៅខ្សែប្រយុទ្ធក្លឹប Atletico Madrid កីឡាករ Diego Costa ក្នុងករណីបន្លំពន្ធជាង ១.១លានដុល្លារ បន្ទាប់ពីមិនបានប្រកាសចំណូលរកបាននៅពេលផ្លាស់ចេញពីក្លឹប Chelsea ក្នុងឆ្នាំ២០១៤ នេះបើយោងតាមឯកសារចុះផ្សាយរបស់តុលាការនេះផ្ទាល់។
បើតាមការចុះផ្សាយរបស់ AS English កីឡាកររូបនេះត្រូវបាន តុលាការ សម្រេចឲ្យចោទពន្ធនាគារចំនួន ៦ខែព្រមទាំងពិន័យជាទឹកប្រាក់ជាង ៥៦ម៉ឺនដុល្លារ។ ទោះបីជាយ៉ាងក្ដី Costa ព្រមទទួលកំហុសពីការចោទរបស់តុលាការ ដោយបានបង់ប្រាក់បន្ថែមជាង ៤ម៉ឺនដុល្លារដើម្បីរស់នៅក្រៅពន្ធនាគារ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយ ដែលតុលាការប្រទេសអេស្ប៉ាញចាប់បានករណីបន្លំពន្ធ ពីសំណាក់កីឡាករម្នាក់នេះឡើយ ដោយកន្លងមកតុលាការប្រទេសនេះ បានចាប់បានកីឡាករ និងអ្នកចាត់ការក្លឹបល្បីៗមួយចំនួនដូចជា Lionel Messi និង Cristiano Ronaldo ថែមទាំងលោក Jose Mourinho ថែមទៀតផង៕