Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Klopp ​ស្នើ​កុំ​ឱ្យ​អ្នក​គាំទ្រ Liverpool ​ជួប​ជុំ​គ្នា​ច្រើន​ពេក ​ព្រោះ​ខ្លាច​ឆ្លង Covid-19 ​

  • Print

ក្រុមហង្សក្រហម Liverpool បានក្លាយជាជើងឯកលីគកំពូលអង់គ្លេសហើយនៅរដូវកាលនេះ ក្រោយពីខកខានលើកពានរង្វាន់នេះអស់រយៈពេល៣០ឆ្នាំមកហើយ។

ការឈ្នះពានរង្វាន់ឡើងវិញនេះ បានធ្វើឱ្យអ្នកគាំទ្រ Liverpool សប្បាយចិត្តមែនទែន រហូតដល់មនុស្សរាប់ពាន់នាក់បានចេញមកអបអរ ដោយមិនខ្លាចឆ្លងមេរោគ Covid-19 អ្វីនោះទេ។

កត្តានេះហើយ បានធ្វើឱ្យរដ្ឋបាលនៅក្រុង Liverpool មានការព្រួយបាម្ភជាខ្លាំង ខ្លាចការប្រមូលផ្ដុំគ្នាច្រើននេះ បង្កជាការឆ្លងមេរោគ Covid-19 ទៅវិញ។ ចំពោះក្ដីបារម្ភនេះដែរ លោក Klopp ដែលជាអ្នកចាត់ការក្រុមហង្សក្រហមក៏ចេញមុខមកស្នើដល់អ្នកគាំទ្រទាំងអស់បញ្ឈប់សកម្មភាពផឹកស៊ី ជួបជុំគ្នាច្រើននៅតាមដងផ្លូវនេះដែរ។

លោកបញ្ជាក់ថាពេលនេះមិនមែនជាពេលល្អសម្រាប់ការអបអរប្រមូលផ្ដុំគ្នារាប់ពាន់នាក់នោះទេ វាជាពេលដែលត្រូវរួមគ្នាទប់ស្កាត់មេរោគ Covid-19 ទើបត្រូវ។ អ្នកចាត់ការអាល្លឺម៉ង់រូបនេះ ក៏បញ្ជាក់ថានៅពេលស្ថានភាពត្រលប់មកដួចដើមវិញ នោះអ្នកគាំទ្រ និងកីឡាករ Liverpool នឹងបានចូលរួមអបអរពានរង្វាន់ជាមួយគ្នាមិនខាន៕