Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Simeone គ្មាន​ពាក្យ​បកស្រាយ ពេល​ឃើញ​ Griezmann មាន​បញ្ហា​នៅ Barca

  • Print

គ្រូបង្គោលក្លឹប Atletico Madrid លោក Diego Simeone អស់យោបល់ ពេលឮអ្នកសារព័ត៌មានសួរសំណួរពាក់ព័ន្ធនឹងការធ្លាក់ចុះទម្រង់លេងរបស់ខ្សែប្រយុទ្ធបារាំង Antoine Griezmann នៅក្លឹប Barcelona។

ក្រោយប្រកួតរវាង Atletico Madrid និង Barcelona មានអ្នកសារព័ត៌មានម្នាក់បានសួរលោក Simeone ទាក់ទិននឹងរឿង Griezmann។ ភ្លាមៗនោះបុរសជនជាតិអាហ្សង់ទីនរូបនេះបានឆ្លើយយ៉ាងខ្លីថា៖ " គ្មានពាក្យបកស្រាយទេ " ហើយក៏ដើរចេញទៅ។ Griezmann ត្រូវបានប្ដូរចូលក្នុងនាទីទី៩០ ហើយលេងបានតែជាង ២នាទីប៉ុណ្ណោះ អាជ្ញាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួត។

កីឡាករបារាំងរូបនេះបានផ្ទេរមក Barcelona កាលពីរដូវក្ដៅឆ្នាំ២០១៩កន្លងទៅក្នុងតម្លៃខ្លួនជាង ១៣៤លានដុល្លារ ហើយចាប់ពីពេលនោះមក កីឡាកររូបនេះរកបាន ៤៣ប្រកួត ហើយរកបានតែ ១៤គ្រាប់ប៉ុណ្ណោះ៕