Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខប់​សារី! ​ក្លឹប Man City ​ប្រកាស​ផ្លូវការ ​នឹង​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​ជា​ភាសាខ្មែរ​

  • Print

វាជារឿងល្អមួយសម្រាប់កម្ពុជានៅពេលដែលក្លឹបManchesterCityបានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនថានឹងផ្ដល់ព័ត៌មានសំខាន់ៗពីក្រុមរបស់ពួកគេជាភាសាខ្មែរ។

ក្លឹបយក្សរបស់អង់គ្លេសមួយនេះបានសរសេរថា៖សួស្តីប្រិយមិត្ត!យើងខ្ញុំមានសេចក្តីរីករាយសូមប្រកាសថាយើងខ្ញុំនឹងបង្កើតការងាររបស់យើងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យក្លាយជាក្លឹបPremierLeagueដំបូងគេដែលផ្តល់ព័ត៌មានសំខាន់ៗទៀងទាត់ជាភាសាខ្មែរ!។

សូមបញ្ជាក់ថាក្លឹបដែលដឹកនាំដោយលោកPepនេះក៏មានSponorដោយក្រុមហ៊ុនក្នុងស្រុកមួយដែរ។រាល់កម្មវិធីបុណ្យជាតិនានាក្លឹបManCityក៏តែងតែបង្ហោះអបអរដល់កម្ពុជាដូចគ្នា។ស្របពេលការប្រកាសបង្កើតនិងផ្ដល់ព័ត៌មានសំខាន់ៗទៀងទាត់ជាភាសាខ្មែរទៀតនោះរឹតតែធ្វើឱ្យក្លឹបមួយនេះជិតស្នីទ្ធជាមួយអ្នកគាំទ្រនៅកម្ពុជាទៀតហើយ៕