Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane ចង់​ឱ្យ Messi បន្តនៅ Barca ស្របផ្ទុះដំណឹងចេញពី Camp Nou

  • Print

គ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane បានឱ្យដឹងបន្ទាប់ពីឈ្នះ Getafe ១-0 ថា លោកចង់ឱ្យតារាឆ្នើម Lionel Messi បន្តលេងឱ្យ Barcelona ស្របពេលព័ត៌មានគេចេញពី Camp Nou កំពុងផ្ទុះឡើងជាហូរហែកាលពីពេលថ្មីៗ។

អ្នកចាត់ការសញ្ជាតិបារាំង បានបញ្ជាក់បែបនេះ ៖«ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ ប៉ុន្តែយើងសង្ឃឹមគាត់នឹងមិនចេញ ព្រោះគាត់លេងនៅលីគនេះ ហើយយើងចង់បានកីឡាករល្អឥតខ្ចោះបែបនេះនៅលីគនេះ»។

វីរបុរសអាហ្សង់ទីនវ័យ៣៣ Messi មានកុងត្រាជាមួយក្លឹបអ្នកមានបុណ្យរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែបើផ្អែកតាមរបាយការណ៍កាលពីម្សិលមិញ ម្ចាស់ពានរង្វាន់ Ballon d'Or ៦សម័យកាល កំពុងពិចារណាពីការចាកចេញពីក្លឹប។

បើយោងតាម Cadena SER ខ្សែប្រយុទ្ធរកបាន ៧០០គ្រាប់ក្នុងអាជីពថ្មីៗនេះ បានបញ្ឈប់ការចរចាកិច្ចសន្យាហើយ ដោយសារតែខកចិត្តជាមួយ Barca។

ដំណឹងដើរចេញរបស់ Messi បានកើតមានក្រោយផ្ទុះរឿងរាវមិននល្អជាច្រើនដូចជា កីឡាករជម្រើសជាតិអាហ្សងទីន ប៉ះពាក្យសម្ដីជាមួយលេខាធិការផ្នែកបច្ចេកទេស Eric Abidal, មិនសូវពេញចិត្តលោក Quique Setien ហើយថ្មីៗនេះទម្រង់របស់ក្លឹបអ្នកមានបុណ្យ ហាក់មិនសូវល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអេស្ប៉ាញ៕