Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane ​ថា​អត់​ដូរ​សោះ ​រឿង​ថា​ឱ្យ​អាជ្ញាកណ្ដាល​កាន់ជើង Real Madrid ​

  • Print

ក្រោយពីក្រុម Real Madrid បានយកឈ្នះលើក្រុម Athletic Club ក្នុងលទ្ធផល ១-០ កាលពីម្សិលមិញមក មានការរិះគន់ជាច្រើនថាអាជ្ញាកណ្ដាលកាន់ជើងក្រុម Real Madrid នៅរដូវកាលនេះ។

ការអះអាងថាអាជ្ញាកណ្ដាលកាន់ជើងនេះ គឺកើតឡើងក្រោយពីក្រុម Real Madrid ទទួលបានបាល់ពិន័យ១១ម៉ែត្រ២ប្រកួតជាប់គ្នាតែម្ដងនៅចុងម៉ោង ហើយក៏ជាបាល់នាំឱ្យពួកគេទទួលបានជ័យជម្នះ ទាំងពីរប្រកួតនោះដែរ។

ការរិះគន់បែបនេះហើយ បានធ្វើឱ្យលោក Zidane អ្នកចាត់ការក្រុមអធិរាជស និយាយថាលោកហត់នឿយចំពោះការឮដំណឹងបែបនេះណាស់ ព្រោះឱ្យតែក្រុម Real Madrid ឈ្នះគឺចោទអាជ្ញាកណ្ដាលកាន់ជើង តែមិនបានមើលការខិតខំរបស់កីឡាករនោះទេ។

អ្នកចាត់ការសញ្ជាតិបារាំងខាងលើនិយាយទៀតថា៖ “វាមិនប្ដូរទាល់តែសោះ ប៉ុន្តែក្រុមកីឡាករគួរតែទទួលបានការគោរព។ គ្មាននរណាម្នាក់នឹងអាចយកគំនិតរបស់យើងពីគោលដៅយើងបានឡើយ។ ខ្ញុំកំពុងតែហត់នឿយខ្លាំង ចំពោះការឮរឿងថាយើងឈ្នះដោយសារអាជ្ញាកណ្ដាល”។

សូមបញ្ជាក់ថាក្រុម Real Madrid កំពុងនាំមុខក្រុម FC Barcelona ដល់ទៅ៤ពិន្ទុ ហើយការប្រកួតនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ។ ៤ប្រកួតនោះដែរ ក្រុមរបស់លោក Zidane ត្រូវការតែ៨ពិន្ទុប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯក La Liga នៅរដូវកាលនេះ៕