Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​ក្លឹប Barca ​ថា VAR ​ដូចជា​ជួយ​ក្រុម​ដដែល​ៗ​ពេក​ហើយ

  • Print

លោក Josep Maria Bartomeu ប្រធានក្លឹប FC Barcelona បានអះអាងថាវីដេអូជំនួយអាជ្ញាកណ្ដាលនៅ La Liga ហាក់ដូចជាជួយតែក្រុមដដែលៗប៉ុណ្ណោះ ខណៈដែលក្រុមដទៃទៀតគ្មានសំណាងនោះទេ។

ក្រុម Real Madrid កំពុងឈរនៅកំពូលតារាងនាំមុខក្រុម FC Barcelona របស់លោក Josep Maria Bartomeu ចំនួន៤ពិន្ទុ។ ដោយ២ប្រកួតកន្លងមកនេះ របស់ក្រុម Real Madrid សុទ្ធតែបាល់ប៉េណាល់ទី ហើយផ្ដល់ឱ្យក្រោយពីត្រួតពិនិត្យបច្ចេកទេស VAR ទាំងអស់។

ខណៈដែល២គ្រាប់ក្នុង២ប្រកួតនោះទៀតសោត គឺកើតឡើងនៅចុងប្រកួតផងដែរ។ លោក Josep Maria Bartomeu មិនបានសំដៅចុចឈ្មោះក្រុម Real Madrid តែម្ដងនោះទេ ប៉ុន្តែបើតាមការអះអាងរបស់លោក VAR ប៉ុន្មានប្រកួតមកនេះ ហាក់ដូចជាជួយតែក្រុមមួយប៉ុណ្ណោះឱ្យឈ្នះការប្រកួត។

ខណៈដែលក្រុមដទៃទៀតដែលប៉ះក្រុមនោះ គឺមិនមានសំណាងនោះទេ។ ប្រធានក្លឹប Barcelona បានបន្ថែមទៀតថាលោកសង្ឃឹមថាបច្ចេកវិទ្យាជំនួយអាជ្ញាកណ្ដាលនេះ នឹងផ្ដល់ឱ្យស្មើភាពគ្នា ក្នុងការប្រកួតខាងមុខ៕