Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនប្រសា​ចង់​យក​គ្រាប់បែក​កែ​ច្នៃ​គប់​ចូល​ផ្ទះ​ឪពុក​ម្តាយក្មេក បែរជា​ភ្លាត់​ស្នៀត

  • Print

ខេត្តក្រចេះ ៖ បើតាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា មានករណីប៉ុនប៉ងមនុស្សឃាតមួយកើតឡើង ខណៈពេលជនសង្ស័យម្នាក់យកគ្រាប់បែកកែច្នៃ៣គ្រាប់ និងសាំង៣ដប ក្នុងបំណងផ្តាច់ជីវិតឪពុកម្តាយក្មេងដោយគប់ចូលផ្ទះឪពុកម្តាយក្មេង តែមិនសម្រេច បែរជាផ្ទុះត្រូវចំដៃខ្លួនឯង និងកូនប្រុសម្នាក់ទៀត បណ្តាលឱ្យរងរបួសតែម្តង ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដីស្រែចំការប្រវ៉ា មានចម្ងាយពីផ្លូវជាតិលេខ៧ ប្រហែល១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ ធា ធី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។ សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះបានយកគ្រាប់បែកកែច្នៃចំនួន៣គ្រាប់ និងសាំងចំនួន៣ដប ក្នុងគោលបំណងយកទៅគប់ចូលផ្ទះឪពុក និងម្តាយក្មេករបស់ខ្លួនក្នុងបំណងផ្តាច់យកជីវិតរបស់ពួកគាត់ ។

ហើយខណៈពេលជនសង្ស័យកំពុងតែដុតគ្រាប់បែកច្នៃ១គ្រាប់នោះ បែរជាដុតទៅខុសបច្ចេកទេសក៏ផ្ទុះត្រូវរបួសខ្លួនឯងចំដៃខាងស្តាំ និងត្រូវឆេះរោលលើកូនប្រុសម្នាក់ទៀត បណ្តាលឲ្យរងរបួស ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ ធា ធី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។ សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះបានយកគ្រាប់បែកកែច្នៃចំនួន៣គ្រាប់ និងសាំងចំនួន៣ដប ក្នុងគោលបំណងយកទៅគប់ចូលផ្ទះឪពុក និងម្តាយក្មេករបស់ខ្លួនក្នុងបំណងផ្តាច់យកជីវិតរបស់ពួកគាត់ ។

ហើយខណៈពេលជនសង្ស័យកំពុងតែដុតគ្រាប់បែកច្នៃ១គ្រាប់នោះ បែរជាដុតទៅខុសបច្ចេកទេសក៏ផ្ទុះត្រូវរបួសខ្លួនឯងចំដៃខាងស្តាំ និងត្រូវឆេះរោលលើកូនប្រុសម្នាក់ទៀត បណ្តាលឲ្យរងរបួស ។ប្រភពដដែលបន្តថា ឆ្លងតាមការពិនិត្យរបស់គ្រូពេទ្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ ក៏សម្រេចចិត្តនាំខ្លួនជនសង្ស័យ និងកូនទៅសម្រាកព្យាបាលនៅមន្ទីរពទ្យបង្អែកខេត្តជាបណ្តោះអាសន្ន សិន។ ពាក់ព័ន្ធរឿងរ៉ាវ និងផ្លូវច្បាប់យ៉ាងណានោះ មានតែរង់ចាំដល់សុខភាពរបស់ជនសង្ស័យបានធូរស្រាលវិញ ទើបចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព