Social Network

​Juninho ​ទម្លាយ​​រឿង​ពិត​កីឡាករ​ប្រេស៊ីល ​ក្នុង​នោះ​មាន Neymar ​ដែរ​

Juninho Pernambucano ប្រធានផ្នែកកីឡានៅក្លឹប Olympique Lyonnais បានបង្ហើបថាកីឡាករនៅប្រេស៊ីល ត្រូវបានបង្ហាត់បង្រៀនឱ្យគិតពីរឿងលុយជាធំសម្រាប់ខ្លួនឯង។

Juninho មុនពេលបានការងារធំនៅក្លឹប Lyon នេះ លោកជាអតីតខ្សែបម្រើម្នាក់ផងដែរ។ បុរសវ័យ៤៥ឆ្នាំបានចំណាយពេល៨ឆ្នាំនៅក្លឹបនេះ និងលេងឱ្យជម្រើសជាតិប្រេស៊ីល៧ឆ្នាំផងដែរ។

បុរសសញ្ជាតិប្រេស៊ីល បានរំលឹកគ្រាដែលលោកនៅជាកីឡាករបាល់ទាត់ថាពេលធំដឹងក្ដីហ្វឹកហាត់បាល់ទាត់ភ្លាម នៅប្រេស៊ីលគឺត្រូវបានគេបង្រៀនឱ្យប្រឹងប្រែងរកលុយពីវិស័យនេះឱ្យបានច្រើន។ លោក បានលើកឧទាហរណ៍ខ្សែប្រយុទ្ធ Neymar ជាគំរូថាផ្លាស់មកលេងនៅ PSG គឺដើម្បីប្រាក់នេះឯង។

អតីតកីឡាករជម្រើសជាតិប្រេស៊ីលលេងបាន៤០ប្រកួត រកបាន៦គ្រាប់ខាងលើនេះ បានរៀបរាប់ដូច្នេះថា៖ “នៅប្រេស៊ីលយើងត្រូវបានបង្រៀនឱ្យខ្វាយខ្វល់ពីប្រាក់ ប៉ុន្តែនៅអឺរ៉ុបគឺខុសគ្នា។

ខ្ញុំបង្កើតគម្រោងអាជីពរបស់ខ្លួនថាត្រូវលេងនៅក្លឹបធំនៅប្រេស៊ីល ដោយមិនមែនតែលេងបាល់ទាត់ទេ គឺរកប្រាក់។ នេះជាគោលគំនិតរបស់ប្រជាជនប្រេស៊ីល។ មើលតែ Neymar ទៅ គាត់មក PSG ដើម្បីលុយ។ ក្រុម PSG បានផ្ដល់គ្រប់យ៉ាងដល់គាត់”។