Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Solskjaer និយាយ​ត្រង់ៗ​ថា​ Man Utd អត់​ទាន់​ឈ្នះ​ពាន​អី​មួយ​ទេ​

  • Print

លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់ Sky Sports កាលពីពេលថ្មីៗនេះថា មកទល់នឹងពេលនេះក្លឹបលោកមិនទាន់ឈ្នះពានអីមួយមែន តែលោកនៅតែមានសង្ឃឹមនឹងទទួលក្នុងពេលណាមួយ។

លោក Solskjaer បាននិយាយថា៖" ពួកយើងនឹងរក្សាទម្រង់លេងដដែល ពួកយើងព្យាយាមស្វែងរកអ្វី ដែលយើងចង់បាន ទោះជាយ៉ាងក្ដីមកទល់នឹងពេលនេះ យើងអត់ទាន់ឈ្នះពានអីមួយទេ។"

អ្នកចាត់ការរូបនេះបានបន្តថា៖" តែយើងជឿថា ឲ្យតែយើងនៅតែខិតខំអភិវឌ្ឍខ្លួនឯងទៅមុខទៀត នោះយើងនឹងទទួលអ្វីដែលយើងចង់បានជាមិនខាន ភាពជោគជ័យរបស់ក្លឹបយើងនៅតែមានជានិច្ច។"

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីខកខានមិនបានឈ្នះពាន Premier League ក្លឹប Man Utd ខាងលើនេះ កំពុងតែសម្លឹងរកពានដែលនៅសេសសល់ក្នុងរដូវកាលនេះដូចជា ពាន FA Cup និងពាន UEFA Europa League ៕