Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Solskjaer ​មិន​ញញើត​ ឱ្យ De Gea ​អង្គុយ​កៅអី​បម្រុង​យប់​នេះ​ទេ​

  • Print

លោក Solskjaer ទំនងជាមិនដាក់អ្នកចាំទី David de Gea ចាប់ ក្នុងការប្រកួតទល់ក្រុម West Ham នៅម៉ោង១២រំលងអាធ្រាត្រនេះឡើយ។

ប្រភពនៅអង់គ្លេសជាច្រើនជឿជាក់ថា ក្រុម Man Utd ប្រហែលជាអស់ជំនឿចិត្តលើអ្នកចាំទីអេស្ប៉ាញនេះទៀត ក្រោយពីរូបគេបានបង្កកំហុសជាញឹកញាប់បណ្ដាលឱ្យរបូតគ្រាប់បាល់។

ជាក់ស្ដែងការប្រកួតទល់ក្រុម Chelsea កន្លងទៅ គឺ De Gea បង្កើតកំហុសដល់ទៅ២ដង ដែលធ្វើឱ្យក្រុម Man Utd ចាញ់ Chelsea ក្នុងលទ្ធផល ៣-១ របូតកៅអីវគ្គផ្ដាច់ព្រ័ត្រ FA Cup ។

សម្រាប់ការប្រកួតទល់ West Ham ក្នុងសប្ដាហ៍ទី៣៧នេះដែរ លោក Solskjaer បានអះអាងហើយថាលោកមិនចង់និយាយពីបច្ចេកទេសក្រុមនោះទេ។ តែលោកក៏មិនញញើត ក្នុងការមិនដាក់ De Gea ឱ្យចាប់នៅរាត្រីនេះដែរ។

លោកជឿជាក់ថាក្រុម Man Utd មានសមត្ថភាពគ្រប់គ្រាន់ និងគ្រប់តំបន់សម្រាប់ការប្រកួតដែលនៅសល់២ប្រកួតទៀតនេះ។ គោលដៅរបស់ Man Utd គឺធ្វើយ៉ាងណាចូលតំបន់ Top4 ឱ្យបាន៕