រកឃើញមួយក្រុមទៀតត្រូវឡើងមកលេង Premier League រដូវកាលក្រោយ
- Details
- Category: Sport News
ក្រុម West Bromwich Albion ក្ដោបបានឱកាសឡើងមកលេងនៅ Premier League ម្ដងទៀត បន្ទាប់ពីប្រកួតថ្ងៃចុងក្រោយនៅលីគ Championship ស្មើគ្នាជាមួយ QPR ២-២។
ការទទួលបាន១ពិន្ទុកាលពីយប់មិញ គ្រប់គ្រាន់ឲ្យ West Bromwich ឡើងមកឈរលេខ២ក្នុងតារាងពិន្ទុ ក្រោម Leeds United ហើយក៏អរគុណដែល Brentford បានប្រកួតចាញ់ Barnsley។ យ៉ាងណាមិញ ក្រុម Brentford មិនទាន់អស់ឱកាសអាចឡើងមក PL នៅឡើយទេ។
ពួកគេនៅមានភារកិច្ចលេង Play-Off ជាមួយ៣ក្រុមផ្សេងទៀតមានដូចជា Fulham, Cardiff City និង Swansea City ដើម្បីរកមួយកៅអីឡើងមកកាន់លីគកំពូលអង់គ្លេស៕
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Play-off
Swansea City vs Brentford (ជើងទី១៖ថ្ងៃទី២៦ ខែកក្កដា, ជើងទី២៖ថ្ងៃទី២៩ ខែកក្កដា)
Cardiff City vs Fulham (ជើងទី១៖ថ្ងៃទី២៧ ខែកក្កដា, ជើងទី២៖ថ្ងៃទី៣០ ខែកក្កដា)