ខ្សែការពារ Ben Chilwell បានប្រាប់ទៅក្រុម Leicester City ថារូបគេចង់ចាកចេញនៅរដូវក្ដៅខាងមុខនេះហើយ ស្របពេលក្រុម Chelsea ក៏កំពុងទាក់ទងទិញរូបគេទៅខ្លាំងណាស់ដែរ។
កីឡាករវ័យ២៣ឆ្នាំខាងលើនេះ លេងបានយ៉ាងល្អនៅរដូវកាលនេះឱ្យក្រុម Leicester ។ តែដោយសារការធ្លាក់ចេញពី Top4 ធ្វើឱ្យកីឡាករមួយចំនួនក្នុងក្រុមមិនសូវជាសប្បាយចិត្ត ហើយក៏មានចិត្តចង់ចាកចេញផងដែរ។
ដោយក្នុងនោះ Chilwell ជាកីឡាករដំបូងគេ ដែលគេដឹងថាបានស្នើសុំក្លឹបចាកចេញទៅរកក្លឹបថ្មីលេង ដោយអាច Chelsea ជាជម្រើសទី១។ ស្របពេលមានដំណឹងថាចាកចេញនេះដែរ ក្រុម Chelsea ឯណោះ ជាអ្នកលេចធ្លោជាងគេក្នុងការយកខ្សែការពារខាងលើទៅ។
លោក Lampard ចង់បានខ្សែការពារ ដើម្បីមកពង្រឹងក្រុម ខណៈដែលលោកទិញបានកីឡាករថ្មីប៉ុន្មាននាក់កន្លងមក សុទ្ធតែបម្រើនិងប្រយុទ្ធទាំងអស់។
នារដូវកាលនេះ តោខៀវ មានឱកាសចំណាយលុយបានច្រើន ដោយសារតែពួកគេរដូវកាលមុនមិនបានចាយប្រាក់ក្នុងការទិញកីឡាករថ្មីចូលទេ៕