Social Network

Alex​ ប្រាប់​រឿង​ហួស​ចិត្ត Klopp ទូរសព្ទ​ទាំង​យប់​ប្រាប់​ថា Liverpool​ ឈ្នះ​ពាន

Sir Alex Ferguson បាននិយាយថា លោកមិនប្រកាន់ Jurgen klopp ឡើយសម្រាប់ការទូរសព្ទដាស់លោកនៅម៉ោង៣:៣០នាទីទៀបភ្លឺប្រាប់រឿង Liverpool អាចគ្រងពានកាលពីខែមុន។

បន្ទាប់ពីជួយ Liverpool ឈ្នះពានលីគកំពូលជាលើកដំបូង ក្រោយខកខានអស់៣០ឆ្នាំ Klopp បានឈ្នះពានអ្នកចាត់ការឆ្នើមកាលពីថ្ងៃច័ន្ទ។ Ferguson ដែលធ្លាប់ឈ្នះពាននេះ៥ដង បានអបអរដល់ឈ្នះរបស់ Klopp និងទម្លាយពីការទូរសព្ទទាំងយប់របស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បន្ទាប់ពីហង្សក្រហមឈ្នះពាន។

“Jurgen ពិតជាអស្ចារ្យ។ គ្រប់គ្នានិយាយអំពី Leeds ចំណាយពេល១៦ឆ្នាំនៅ Championship ប៉ុន្តែ Liverpool រងចាំអស់៣០ឆ្នាំ។ យ៉ាងណា ខ្ញុំមិនប្រកាន់អ្នកទេចំពើការដាស់ខ្ញុំនៅម៉ោង៣:៣០នាទីទៀបភ្លឺ ដើម្បីប្រាប់ខ្ញុំថា អ្នកឈ្នះពានលីគហើយ។ អរគុណ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកសមនឹងទទួលបានវាហើយ"។ សម្ដីរបស់ Alex៕