Social Network

Coutinho បង្ហើប​តម្រុយ​ចង់​មក​លេង​នៅ Premier League វិញ

Philippe Coutinho អាចនឹងត្រឡប់មកកាន់ Premier League វិញ បន្ទាប់ពីភ្នាក់ងាររបស់គេលោក Kia Joorabchian ទម្លាយឲ្យដឹងថា គេចង់ផ្លាស់មកអង់គ្លេសវិញ។

អតីតសមាជិករបស់ Liverpool រូបនេះបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Bayern Munich ពីក្លឹប Barcelona។ យ៉ាងណាក្ដី អនាគតរបស់គេនៅអេស្ប៉ាញហាក់ប្រេះឆា ដោយ Barca មិនមានចំណាប់អារម្មណ៍បន្តទុកគេទេ។

Coutinho កំពុងមានការចាប់អារម្មណ៍ពីក្លឹប Arsenal, Tottenham និង Leicester ហើយលោក Joorabchian បានបង្ហើបថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះចាប់អារម្មណ៍សម្រាប់ការផ្លាស់ទៅ Premier League វិញ។

“វាមិនមានអ្វីបិទបាំងទេ គេចង់ត្រឡប់ទៅ Premier League វិញ ហើយទ្វារនៅតែបើកចំហជានិច្ច”។ សម្ដីលោក Joorabchian។ Coutinho វ័យ២៨ឆ្នាំលេងឲ្យ Bayern ក្នុងលីគបាន២៣ប្រកួត ទាត់បញ្ចូលទី៨គ្រាប់ក្នុងរដូវកាលនេះ៕