Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ត្បូង​ឃ្មុំ​ថា ​១១​នាក់​លេង​ល្ងាច​នេះ ​នឹង​ល្អ​មើល​ហើយ​

  • Print

 

ក្រុមខេត្តត្បូងឃ្មុំ នឹងត្រូវប្រកួតការពារតំណែងជើងឯក Hun Sen Cup ថ្នាក់ខេត្ត ជាមួយក្រុមខេត្តព្រៃវែង នៅម៉ោង៦ល្ងាចនេះ នៅស្ដាតអូឡាំពិក។

មុនការប្រកួតនោះចាប់ផ្ដើម លោក ផន រស្មីពេជ្រ គ្រូបង្គោលខេត្តត្បូងឃ្មុំ បានអះអាងថាក្រុមរបស់លោកត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការពារតំណែងជើងឯក។

ការប៉ះក្រុមខ្លាំងដូចខេត្តព្រៃវែង ដែលជាក្រុមយុវជនល្អៗនោះ លោក រស្មីពេជ្រ ក៏មានក្ដីបារម្ភតិចតួចដែរ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ការត្រៀមក្រុមប្រកួតឡើយ។ លោក បានបញ្ជាក់ថា១១នាក់ល្ងាចនេះ នឹងល្អមើល លោកនឹងព្យាយាមឱ្យបានល្អបំផុត។

សូមរំលឹកថាក្រុមត្បូងឃ្មុំ និងព្រៃវែងនេះ ធ្លាប់បានប៉ះគ្នាពីរដងមកហើយ នៅវគ្គចែកពូល ហើយលទ្ធផលវិញគឺស្មើគ្នាទាំងពីរលើកតែម្ដង។ ក្រៅពីការប្រកួតយកលេខ១នេះហើយ ក៏នៅមានការប្រកួតយកលេខ៣ រវាងក្រុមសៀមរាប និងកែបផងដែរ ដោយលេងនៅម៉ោង៣រសៀល។

ដោយឡែក ការចាប់ពូលវគ្គ១៦ក្រុម ថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា មុនចាប់ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី១២ និងទី១៣ ខែសីហា៕