Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sarri ​ចង់ដាក់ U23 ​លេង​ទល់ Roma ​ប្រកួត​ចុង​ក្រោយ​ Serie A

  • Print

លោក Sarri អ្នកចាត់ការក្រុម Juventus បានបង្ហើបថានឹងដាក់ក្រុម U23 របស់ខ្លួន ចូលលេងទល់ក្រុម Roma សម្រាប់ការប្រកួតចុងក្រោយ Serie A នៅយប់ថ្ងៃសៅរ៍នេះ។

បុរសចូលចិត្តបារីខាងលើនេះ កំពុងមិនពេញចិត្តជាមួយកាលវិភាគរបស់លីគអ៊ីតាលីឡើយ។ ការមិនពេញចិត្តនេះកើតឡើងក្រោយពីក្រុម Juventus មានការប្រកួត៥ប្រកួត ក្នុងរយៈពេល១២ថ្ងៃចុងក្រោយនេះ ដែលធ្វើឱ្យលោក Sarri គិតថាមានផលអវិជ្ជមានច្រើន។

ខណៈដែលប្រកួតនៅយប់មិញនេះ ពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Cagliari ក្នុងលទ្ធផលដល់ទៅ ២-០ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីខាងលើ បានអះអាងថាដោយសារតែកាលវិភាគញឹកគ្នាពេកនេះហើយ ទើបលោកអាចនឹងប្រើក្រុម U23 របស់ Juventus ដើម្បីលេងប្រកួតចុងក្រោយទល់ Roma តែម្ដង។

ការធ្វើបែបនេះ ដោយសារតែលោកគ្មានជម្រើសឡើយ ព្រោះមិនចង់ឱ្យកីឡាកររបួស ខណៈដែលនៅសល់ការប្រកួតសំខាន់នៅ UEFA Champions League ទៀត។ នៅដើមខែក្រោយនេះ Juventus ត្រូវប្រកួតជាមួយក្រុម Lyon វគ្គ១៦ក្រុមចុងក្រោយ UCL ជើងទី២។

ដោយកាលពីជើងទី១កន្លងទៅ Juventus ចាញ់ Lyon ក្នុងលទ្ធផល ១-០៕