ខ្លាំង! Messi មិនទាន់ចេញផង កីឡាករម្នាក់នេះ សុំកក់អាវលេខ១០ទុកឱ្យគេ
- Details
- Category: Sport News
ខ្សែប្រយុទ្ធ Lionel Messi កំពុងលេងសង្រ្គាមចិត្តសាស្ត្រជាថ្នាក់ដឹកនាំក្លឹប FC Barcelona ហើយ ដោយរូបគេចង់ចាកចេញនៅរដូវកាលនេះ បើទោះជាសល់កុងត្រា១ឆ្នាំទៀតក៏ដោយ។
ខណៈពេលកំពុងចរចាគ្នាយ៉ាងខ្លាំងនេះដែរ មានកីឡាករម្នាក់ក្នុងក្រុម Barcelona ត្រូវបានគេដឹងថាសុំទទួលរ៉ាប់រងអាវលេខ១០ហើយ បើសិនជា Messi ពិតជាចាកចេញមែន។ កីឡាករម្នាក់នោះគឺខ្សែប្រយុទ្ធចំណូលថ្មី Braithwaite ដែលក្លឹបទើបទិញចូលកាលពីខែមករាកន្លងទៅដើមឆ្នាំនេះ។
Braithwaite ជាខ្សែប្រយុទ្ធដែលក្រុម Barcelona ទិញមកពីក្រុម Leganes ។ រូបគេត្រូវបានគេដឹងថាបានសុំអាវលេខ១០ពាក់ នៅរដូវកាលថ្មីខាងមុខ ប្រសិនបើ Messi ពិតជាចាកចេញទៅមែន។
បច្ចុប្បន្ននេះ កីឡាករវ័យ២៩ឆ្នាំពាក់អាវលេខ១៩ និងមានកុងត្រាជាមួយក្រុមអ្នកមានបុណ្យដល់ឆ្នាំ២០២៤ឯណោះ។ តាំងពីផ្លាស់មក រូបគេលេង១១ប្រកួត រកបានតែ១គ្រាប់ប៉ុណ្ណោះ៕