Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ដែល​ប្រកាស​ស្រឡាញ់ Arsenal ជា​រៀង​រហូត ពេល​នេះ​ផ្លាស់​មក Spurs

  • Print

Spurs ប្រកាសទិញបានខ្សែការពារស្ដាំ Matt Doherty ពីក្លឹប Wolves និងបង្គាប់ឲ្យគេលុបសារដែលធ្លាប់សរសេរ “I love Arsenal forever” លើបណ្ដាញសង្គម Twitter។

កីឡាករវ័យ២៨ឆ្នាំសញ្ជាតិអៀរឡង់បានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Spurs ដោយធ្លាប់បង្ហាញខ្លួនជាង៣០០ប្រកួតអំឡុងពេលលេងឲ្យ Wolves។

វីដេអូក្នុងបណ្ដាញសង្គមបង្ហាញពីការទិញបាន Doherty ក្លឹបបានឲ្យគេលុបសារ “I love Arsenal forever” ដែលគេបានបង្ហោះកាលពីឆ្នាំ២០១២។ ការមកដល់របស់ Doherty ធ្វើឲ្យខ្សែការពារ Serge Aurier បាត់បង់កន្លែងលេង។

Aurier បច្ចុប្បន្នកំពុងមានការទាក់ទងទៅលេងនៅ AC Milan ឬ Bayer Leverkusen។ Matt Doherty ជាកីឡាករទី៣ដែល Spurs បាននាំយកក្នុងរដូវក្ដៅនេះ បន្ទាប់ពីខ្សែបម្រើ Pierre-Emile Hojbjerg និង អ្នកចាំទី Joe Hart៕