Social Network

​បត់​៣៦០​ដឺក្រេ! ​ថ្ងៃ​ពុធ​នេះ Bartomeu ​និង​ជួប​ឪពុក Messi ​និយាយ​រឿង​ត​កុងត្រា​ថ្មី

ដំណឹងផ្លូវការនៅថ្ងៃពុធនេះ លោក Bartomeu ប្រធានក្លឹប FC Barcelona និងប្រជុំទល់មុខជាមួយលោក Jorge Messi ឪពុកនិងជាភ្នាក់ងារទីផ្សាររបស់កីឡាករ Lionel Messi ។

ការណាត់គ្នាប្រជុំនេះដែរ កើតឡើងក្រោយពីមានដំណឹងថា Messi ស្នើសុំក្លឹបចាកចេញ ដើម្បីទៅរកក្លឹបថ្មីលេង ដោយសុំក្លឹបចាកចេញដោយមិនមានតម្លៃខ្លួននោះទេ។ រូបគេចង់ទៅលេងនៅក្រុម Manchester City ដែលមានលោក Pep នៅដឹកនាំទីនោះ។

ដោយឡែកសម្រាប់ក្រុម Barcelona វិញ មិនចង់ឱ្យវីរបុរសរបស់ខ្លួនចាកចេញទៅនោះទេ ហើយរឹតតែមិនអាចទៀតបើចេញដោយគ្មានតម្លៃខ្លួននោះទេ។ ពួកគេចង់បាន៧០០លានអឺរ៉ូ ទើបឱ្យ Messi ចេញ។

ដោយឡែកក្រោយពីចរចាគ្នាតាមទូរសព្ទឆ្អែតឆ្អន់មក ពេលនេះភាគីទាំងសងខាងបានព្រមព្រៀងគ្នាណាត់ជួបនិយាយទល់មុខហើយ។ ដោយលោក Bartomeu ប្រធានក្លឹប Barcelona នឹងលើកយកលក្ខខណ្ឌជាច្រើន ដើម្បីបន្ដកុងត្រាឱ្យ Messi ទៀត ដោយក្នុងនោះមានការផ្ដល់កុងត្រា២ឆ្នាំផងដែរ។

ដូច្នេះចាំមើលទាំងអស់គ្នា ថាតើការប្រជុំនោះសម្រេចអនាគត Messi បន្ដលេងទៀត ជាមួយកុងត្រាថ្មី លក្ខខណ្ឌពិសេសឬយ៉ាងណា?