Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramos ចេញ​មុខ​និយាយ​ហើយ មិន​ចង់​ឲ្យ Messi ទៅណា ព្រោះ​ហេតុផល​ខ្លះ

  • Print

ប្រធានក្រុមរបស់ Real Madrid កីឡាករ Sergio Ramos មានគំនិតថាមិនចង់ឲ្យដៃគូប្រជែងយូរឆ្នាំ Lionel Messi ចាកចេញពី Barcelona ឡើយ ព្រោះគេបានជួយលីគបានល្អប្រសើរច្រើនណាស់។

មានការរញ្ជួយក្នុងក្លឹប Barcelona ជាខ្លាំង បន្ទាប់ពី Messi បានដាក់លិខិតទៅកាន់ក្លឹបដោយបង្ហាញពីជំហរចង់ចាកចេញក្នុងរដូវក្ដៅនេះ។ Barca មិនបានឈ្នះពានអ្វីសោះកាលពីរដូវកាលមុន ជាពិសេសអាម៉ាស់មុខបំផុត ក្រោយចាញ់ Bayern Munich ៨-២ ក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League។

Barcelona បានដាក់កំរិតថា ប្រសិនបើក្លឹបណាចង់បាន Messi ត្រូវហ៊ានចាយ៦៣០លានផោនដើម្បីទិញផ្ដាច់កុងត្រា។ ទាក់ទងនឹងរឿងនេះ Ramos ដែលធ្លាប់ប្រយុទ្ធក្នុងការប្រកួត El Clasico ជាមួយម្ចាស់ពាន Ballon d’Or ៦សម័យបាននិយាយថា Messi មានសិទ្ធិសម្រាប់ជ្រើសរើសផ្លូវចេញ ប៉ុន្តែគេគួរតែបន្តនៅ Barcelona។

“ខ្ញុំគិតថា Messi ទទួលបានការគោរពក្នុងការសម្រេចចិត្តអនាគតរបស់គាត់។ ប៉ុន្តែខ្ញុំមិនដឹងថា គេធ្វើនេះត្រូវឬយ៉ាងណាទេ។ ជាការពិតសម្រាប់បាល់ទាត់អេស្ប៉ាញ សម្រាប់ Barcelona និងសម្រាប់ពួកយើង ពួកយើងតែងតែចង់ឈ្នះដើម្បីក្លាយជាអ្នកល្អជាងគេ។

ពួកយើងចង់ឲ្យគេបន្តនៅ។ Leo បានធ្វើឲ្យលីគអេស្ប៉ាញប្រសើរ ជួយឲ្យក្រុមរបស់គេល្អ និងធ្វើឲ្យការប្រកួត Clasico មានការទាក់ទាញខ្លាំង"។ សម្ដី Ramos៕