Social Network

Ozil បង្ហាញ​ជម្រើស​១១​នាក់​ក្នុង​ចិត្ត​ដែល​ធ្លាប់​លេង​ជាមួយ មក​ពី Arsenal មាន​ម្នាក់​គត់

ខ្សែបម្រើប្រយុទ្ធ Musut Ozil បានបញ្ចេញជម្រើស១១នាក់ក្នុងចិត្តរបស់ខ្លួនដែលធ្លាក់លេងជាមួយ ប៉ុន្តែក្នុងចំណោមកីឡាករទាំងអស់មានមកពី Arsenal តែម្នាក់គត់។

Ozil ដែលជាកីឡាករនាំលេងធ្លាប់ឈ្នះពានលីគកំពូលអេស្ប៉ាញជាមួយ Real Madrid នៅរដូវកាល២០១១-១២ មុនពេលលើកពាន World Cup ជាមួយអាល្លឺម៉ង់ក្នុងឆ្នាំ២០១៤។ Ozil ក៏ធ្លាប់ជួយ Arsenal ឈ្នះពាន FA Cup ៣ដងក្នុងរយៈពេល៧ឆ្នាំនៅកីឡដ្ឋាន Emirates។

លេងបាល់អស់រយៈពេលជាង១០ឆ្នាំ កីឡាករវ័ួ៣១ឆ្នាំធ្លាប់លេងជាមួយកីឡាករកំពូលៗជាច្រើនលើទីលាន។ សាកសួរសំនួរលើបណ្ដាញសង្គម Twitter កីឡាករសញ្ជាតិអាល្លឺម៉ង់ត្រូវបានសួរឲ្យបង្ហាញពីជម្រើស១១នាក់ដែលគេពេញចិត្ត ក្នុងនោះគេបានរើសអតីតមិត្តរួមមកពី Real Madrid ជាច្រើនាក់ និងមកពី Arsenal មានម្នាក់គត់គឺ Gazorla៕



ខាងជាជម្រើស១១នាក់ក្នុងចិត្តដែលធ្លាប់លេងជាមួយរបស់ Ozil