Social Network

សហព័ន្ធ​កីឡា​ហាប់គីដូ៖​ ការ​ខំប្រឹង​ប្រែង​ជា​បន្តបន្ទាប់​ឥលូវ​មាន​គេទទួល​ស្គាល់​ច្រើន​

អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូ ដោយសារតែការខំប្រឹងប្រែងពង្រីកសក្ដានុពលតាមវិធីផ្សេងៗឥតឈប់ឈរឥលូវមានគេទទួលស្គាល់ និងឲ្យតម្លៃច្រើនពេលនេះ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធមួយគឺពិតជាមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលមានគេស្គាល់ច្រើន និងផ្ដល់តម្លៃខ្ពស់នាពេលនេះ។

អគ្គលេខាធិការ និងគ្រូបង្វឹករូបនេះបន្តលើកឡើងទៀតថា នៅស្ថាប័នរដ្ឋមួយចំនួនបានផ្ដល់ឱកាសឲ្យបង្ហាត់បង្រៀន និងមានអ្នកខ្លះយកកូនមកឲ្យហាត់ដល់សហព័ន្ធ ហើយមានជាការចេញទៅសម្ដែងក្នុងកម្មវិធីនានាផងដែរ។ លទ្ធផលល្អទាំងនេះគឺបានមកពីការខំប្រឹងប្រែងជាបន្តបន្ទាប់រហូតមក។

រំលឹកដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ គឺចូលមកកម្ពុជាយូរណាស់មកហើយបច្ចុប្បន្នគឺមានទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិលើដំបូលអគារសូហ្វតិន្នីស។ ឯកឧត្ដម ម៉ក់ សំអុល ជាប្រធាន និងលោក គង់ ចាន់ធីណា ជាអគ្គលេខាធិការសហព័ន្ធ៕