Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹង​ពិសេស Barca យល់​ព្រម​លើ​តម្លៃ​ខ្លួន Depay ហើយ

  • Print

ក្លឹប Barcelona បានយល់ព្រមក្នុងតម្លៃខ្លួន២៨លានផោនក្នុងការនាំយកខ្សែបម្រើប្រយុទ្ធរបស់ Lyon កីឡាករ Memphis Depay មកកាន់កីឡដ្ឋាន Nou Camp។

អ្នកចាត់ការ Ronald Koeman បានចាប់អារម្មណ៍ចង់នាំយកកីឡាករច័យ២៦ឆ្នាំរូបនេះជាខ្លាំង ដោយសារតែលោកស្គាល់គេច្បាស់ អំឡុងពេលនៅដឹកនាំជម្រើសជាតិហុល្លង់។ Depay គ្រោងធ្វើដំណើរទៅកាន់ Barcalona នៅប៉ុន្មានខាងមុខដើម្បីបំពេញការពិនិត្យសុខភាព។

គេសង្ឃឹមថា Dapay នឹងបង្ហាញខ្លួនជាកីឡាកររបស់ Barca នៅចុងអាទិត្យនេះ។ ប្រសិនបើគ្រប់យ៉ាងជោគជ័យ Dapayប្រហែលជាអាចលេងបានសម្រាប់ប្រកួតបើកឆាកដំបូងរបស់ Barcelona ក្នុងពាន La Liga រដូវកាលថ្មី ដែលនឹងត្រូវប៉ះ Villarreal នៅថ្ងៃទី ២៧ ខែ កញ្ញា។ កីឡាករសញ្ជាតិហុល្លង់ចូលរួមជាមួយ Lyon នៅខែ មករា ឆ្នាំ ២០១៧ បន្ទាប់ពីធ្លាក់ទម្រង់លេងនៅ Manchester United៕