Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​លឹម ពិសុទ្ធ​ ​​តាំង​ចិត្ត​​ថា នឹង​សម្រេច​គោល​ដៅ​នេះ​ឲ្យ​បាន​ ៤ ឬ ៥ ឆ្នាំ​ទៀត​

  • Print

ខ្សែប្រយុទ្ធរបស់ក្លឹបភ្នំពេញក្រោន លឹម ពិសុទ្ធ បានតាំងចិត្តថា នឹងធ្វើយ៉ាងណាអាចទៅលេងនៅលីគកំពូលក្រៅស្រុកឲ្យបានក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំខាងមុខ ។

ខ្សែប្រយុទ្ធរូបនេះមានមហិច្ឆតាធំចង់ទៅលេងនៅក្រៅស្រុក មិនថាលីគនៅប្រទេសណាឡើយ។ គេបានកំណត់ថា ក្នុងរយៈ៤ ឬ៥ ឆ្នាំទៀត នឹងសម្រេចគោលដៅរបស់ខ្លួននេះឲ្យបាន។

ទោះបីជាយ៉ាងណា ពិសុទ្ធ គិតថា គោលដៅមួយនេះពិតជាអាចទៅរួចនាថ្ងៃណាមួយ ។ យុវជនមានដើមកំណើតនៅភ្នំពេញរូបនេះ បានប្រាប់ពីផលវិបាករបស់ខ្លួនថា ទី១ក្នុងនាមជាកីឡាករបាល់ទាត់តែងមានសំពាធផ្លូវចិត្តនៅពេលជួយក្រុមមិនបានល្អ ពីសំណាក់អ្នកនៅជុំវិញខ្លួន ពិសេសអ្នកគាំទ្រ និងទី២តែងមានអារម្មណ៍អន់ចិត្ត នឹងខ្លួនឯង នៅពេលដែលលេងមិនបានល្អ។ ក្មួយប្រុសបង្កើត រស់ សំអឿន រូបនេះបញ្ជាក់ថា ចំណុចទាំងពីរខាងលើនេះគឺធំធេងខ្លាំងសម្រាប់គេ។

លឹម ពិសុទ្ធ កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០១ ដោយចូលហាត់បាល់ដំបូងជាមួយយុវជនភ្នំពេញក្រោននៅអាយុ ១៣ ឆ្នាំក្នុងឆ្នាំ២០១៤។ ក្នុងការចូលហាត់ U13 ជាមួយក្រោននេះគេក៏បានជាប់ជម្រើសជាតិ U13 ដល់ឆ្នាំ២០១៥ គេក៏បានជាប់ជម្រើសជាតិ U14 ម្ដងទៀត ហើយបច្ចុប្បន្នក៏បានជាប់ជម្រើសជាតិ U19 ផងដែរ។

ខ្សែប្រយុទ្ធកំពុងលេចធ្លោរូបនេះមានបងប្អូនបង្កើតចំនួន ៤ នាក់គេជាកូនទី២ ក្នុងគ្រួសារ ឪពុករបស់គេឈ្មោះ លឹម វុទ្ធី ធ្វើការងារអង្គការមួយ ម្ដាយឈ្មោះ ផុង រ៉ា មេផ្ទះ។ យុវជនរូបនេះបានចូលហាត់បាល់ដំបូងដោយសារឪពុករបស់គេមើលឃើញចេះលេងបាល់ និងចូលចិត្តលេងបាល់ក៏ប្រាប់ពូបង្កើតរបស់គេ រស់ សំអឿន ឲ្យទាក់ទងក្លឹបភ្នំពេញក្រោនដើម្បីធ្វើតេស្តឲ្យចូលហាត់តែម្ដង។

ចំណង់ចំណូលចិត្តក្រៅពីហាត់បាល់ទាត់ ពិសុទ្ធ ចូលចិត្តទៅហាត់ប្រាណ យកសាច់ដុំ ពីព្រោះគេគិតថា ខ្លួនប្រាណរបស់គេល្អិត ត្រូវការសាច់ដុំល្អ។ សម្រាប់ការហ្វឹកហាត់យុវជនជម្រើសជាតិក្រោមអាយុ ១៩ ឆ្នាំរូបនេះចំណាយពេល២ ម៉ោងក្នុងមួយថ្ងៃហាត់នៅក្លឹប ថ្ងៃខ្លះហាត់ព្រឹកពីរម៉ោង ហើយបន្ថែមល្ងាច១ ឬ២ម៉ោងទៀត ៕