ប្រកួតដំបូង Barcelona លត់ក្រុមមកពីហុងគ្រី Ferencvaros ៥-១
- Details
- Category: Sport News
ក្លឹប Barcelona រកបានជ័យជម្នះក្នុងប្រកួតដំបូងរបស់ខ្លួននៅពានរង្វាន់ Champions League លើក្លឹបមកពីហុងគ្រី Ferencvaros ដោយលទ្ធផល ៥-១ កាលពីយប់មិញ។
Lionel Messi ជាអ្នកបើកឆាករកគ្រាប់ដំបូងឲ្យ Barcelona ដោយបាល់ប៉េណាល់ទី មុនពេលកីឡាករវ័យក្មេង Ansu Fati បន្ថែមគ្រាប់ទីពីរ។ ៣គ្រាប់ផ្សេងទៀតរបស់ក្រុមលោក Ronald Koeman ធ្វើបានដោយកីឡាករ៣អ្នកផ្សេងគ្នាមានដូចជា Philippe Coutinho, Pedri និង Ousmane Dembele។
Gerard Pique ត្រូវអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញពីទីលាននៅនាទី៦៨។ សម្រាប់គ្រាប់បាល់របស់ Ferencvaros ទាត់បញ្ចូលទីដោយកីឡាករ Igor Kharatin៕