ខ្សែប្រយុទ្ធ Harry Kane ជឿជាក់ថាក្រុម Spurs នៅរដូវកាលនេះនឹងមានអ្វីថ្មីសម្រាប់អ្នកគាំទ្រជាក់ជាមិនខាន ជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អ។
Spurs បានយកឈ្នះលើក្រុម Burnley ក្នុងលទញធផល ១-០ កាលពីយប់មិញពានរង្វាន់ Premier League ។ ក្រុមដែលដឹកនាំដោយលោក Jose Mourinho មួយនេះ ត្រូវបានគេមើលឃើញថាបាននាំយកកីឡាករល្អៗមករួមក្រុមច្រើន និងត្រូវតាមតម្រូវការ។
ពួកគេបានក្លាយជាក្រុមគួរឱ្យចាប់អារម្មណ៍ជាងគេមួយ ខណៈដែលខ្សែប្រយុទ្ធ Son ក៏កំពុងឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេផងដែរ។ Harry Kane ដែលជាប្រធានក្រុមបាននិយាយថា៖ “យើងមិនទាន់អាចនិយាយពីការឈ្នះពានលីគកំពូលនៅឡើយទេ ព្រោះការប្រកួតទើបឆាប់ផ្ដើម។
តែអ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះជាមួយអ្នកគាំទ្រ គឺក្រុមរបស់យើងនឹងមានអ្វីពិសេសជាក់ជាមិនខាន។ យើងមានកីឡាករគ្រប់គ្រាន់សម្រាប់ការបង្កើតរឿងពិសេស”៕