Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះតែ៣ចំណុចនេះ កែវ ឧត្ដម ចង់បន្តនៅណាហ្គារយៈពេលវែង

  • Print

បន្ទាប់ចប់រដូវកាលឆ្នាំ២០២០ ខ្សែប្រយុទ្ធវ័យក្មេង កែវ ឧត្ដម ត្រូវបានក្លឹបនៅលីគកំពូលកម្ពុជាចំនួន៣ទាក់ទង ប៉ុន្តែរូបគេមិនចូលរួមជាមួយក្លឹបទាំងនោះឡើយ ដោយបន្តនៅជាមួយណាហ្គាវើលដ៍រយៈពេលវែង។

ឧត្ដមបានបង្ហើបថា ៖«មានក្លឹបបី តែញ៉ុម(ខ្ញុំ) មិនអាចបញ្ចេញឈ្មោះបានទេ»។ មានហេតុផលបី ដែលអតីតជម្រើសជាតិU19កម្ពុជា ចង់រួមរស់ជាមួយណាហ្គារយៈពេលយូរ គឺគេចង់ជួយឱ្យណាហ្គាលើកពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២១។

គេចាត់ទុកម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាលជាផ្ទះទី២ និងគេពេញចិត្តការដឹកនាំរបស់គ្រូបង្វឹក។

អតីតខ្សែប្រយុទ្ធក្លឹបស៊ីម៉ាក់យូណាយធីត បានបញ្ជាក់បែបនេះថា ៖«មូលហេតុគឺទីមួយគឺញុំ(ខ្ញុំ)ចង់ជួយឱ្យក្លឹប Nagaworld ទទួលបានពានរង្វាន់សម្តេចនៅឆ្នាំ២០២១នេះ ទីពីក្លឹប Nagaworld គឺជាក្លឹបដែរញុំស្រលាញ់ចូលចិត្តទុកដូចជាគ្រូសារទី២ចឹង។ ទី៣គឺញុំពេញចិត្តខ្លាំងចំពោះការបង្ហាត់របស់លោកគ្រូ គាត់សំបូរទៅដោយតិចនិចល្អៗ»៕