Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីល​បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​ក្នុង​វគ្គ​ជម្រុះ WC ខណៈ Cavani បាន​កាត​ក្រហម​

  • Print

ក្រុមជម្រើសជាតិប្រេស៊ីលនៅតែបន្តភាពខ្លាំងមិនទាន់ចាញ់សោះក្នុងវគ្គជម្រុះ World Cup ក្នុងតំបន់ CONMEBOL ក្រោយយកឈ្នះអ៊ុយរុយហ្គាយព្រឹកមិញ ២-០។

ខ្សែបម្រើរបស់ Juventus កីឡាករ Arthur ជាអ្នករកគ្រាប់ទីមួយឲ្យប្រេស៊ីលនាទីទី៣៤ មុនពេល Richarlison របស់ Everton ជាអ្នកបន្ថែមគ្រាប់ទីពីរនៅនាទី៤៥។ យ៉ាងណាមិញការប្រកួតនេះមានការប៉ះទង្គិចគ្នាច្រើនរហូតមានកាតលឿង៧ និងកាតក្រហម១។

ខាងក្រុមរបស់ប្រេស៊ីលមានកីឡាករ២នាក់បានកាតលឿង ឯអ៊ុយរុយហ្គាយបានកាតលឿង៥ និងខ្សែប្រយុទ្ធ Edinson Cavani បានកាតក្រហម។ ជ័យជម្នះនេះប្រេស៊ីលបន្តឈរកំពូលតារាងមាន១២ពិន្ទុពេញ ក្រោយឆ្លងកាត់៤ប្រកួត ខណៈអ៊ុយរុយហ្គាយនៅលេខ៥ទើបតែមាន៦ពិន្ទុប៉ុណ្ណោះ៕