Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម Ronaldo វាយ​បក​ស៊ី​ក្រុម Modric ជក់​ចិត្ត​លទ្ធផល​ ៣-២

  • Print

ខ្សែការពាររបស់ក្លឹប Manchester City កីឡាករ Ruben Dias អាចធ្វើបាន២គ្រាប់ម្នាក់ឯង ជួយព័រទុយហ្គាល់ យកឈ្នះក្រូអាត ៣-២ ក្នុងពានរង្វាន់ Nations League។

នុងការប្រកួតនេះ Cristiano Ronaldo ត្រូវប្រឈមមុខជាមួយ Luka Modricអតីតមិត្តរួមក្រុមនៅ Real Madrid។ Mateo Kovasic ជាអ្នករកគ្រាប់ដំបូងឲ្យក្រូអាតនាទី២៩ ប៉ុន្តែនាទី៥១ Marko Rog ដែលជាមិត្តរួមក្រុមត្រូវបណ្ដេញចេញពីទីលាន ក្រោយបានកាតលឿង២។

ជាឱកាសល្អព័រទុយហ្គាល់វាយបករកបាន២គ្រាប់ជាប់គ្នាសម្រេចទីដោយកីឡាករ Ruben Dias និង Joao Felix។ Mateo Kovasic រកបានគ្រាប់ទីពីរក្នុងការប្រកួតជួយក្រូអាតតាមស្មើ ២-២។ ប៉ុន្តែនាទី៩០បូកទៅហើយ Ruben Dias បានបន្ថែមមួយគ្រាប់ទៀតដែរនាំព័រទុយហ្គាល់ឈ្នះ ៣-២ តែម្ដង៕