Social Network

Foden ​ថា​២​គ្រាប់​យប់មិញ គឺ​ជា​ការ​លុបលាង​កំហុស​ដែល​កើត​ឡើង​លើក​មុន​

Phil Foden រកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែលក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះលើក្រុមអ៊ីស្លង់ក្នុងលទ្ធផល ៤-០ ពានរង្វាន់ UEFA Nations League។

ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Man City ខាងលើនេះ ទើបមានឱកាសបានចូលលេងឱ្យក្រុមអង់គ្លេសវិញ បន្ទាប់ពីរូបគេជាមួយមិត្តរួមក្រុម Greenwood ត្រូវបានលោក Gareth Southgate ដកឈ្មោះចេញពីបញ្ជីឈ្មោះ ចំពោះរឿងនាំស្រីឡើងសណ្ឋាគារ។

យ៉ាងណាមិញ ចំពោះការត្រលប់មកវិញនេះ កីឡាករវ័យ២០ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពរបស់ខ្លួនល្អមែនទែន រកបាន២គ្រាប់ម្នាក់ឯណោះក្នុងការប្រកួតនៅយប់មិញ។ ក្រោយពីរកបាន២គ្រាប់នេះហើយ Foden បាននិយាយថា៖ “រឿងហេតុលើកមុននោះ វាជារឿងដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។

នេះជាពេលវេលាដែលយើងត្រូវទុកចិត្តលើអ្នកចាត់ការយើង ហើយគាត់បានផ្ដល់ឱកាសឱ្យខ្ញុំត្រលប់មកវិញ។ ខ្ញុំពិតជាអរគុណគាត់និង២គ្រាប់យប់នេះគឺដើម្បីលុបលាងកំហុសដែលកើតឡើងលើកមុន”៕