Social Network

​បើ​ជំនាន់​ បឺត​ ខាំ​ ឡៅ​ ស៊ីណាត​ វិញ​អាច​ស៊ីសង​គ្នា​បាន​ជា​មួយ ​Rodtang​

ហ៊ុន ច័ន្ទរាជ្យ ថាតាមការយល់ឃើញវិញបើជំនាន់កីឡាករ បឺត ខាំ និង ឡៅ ស៊ីណាត អាចនឹងប្រកួតគ្នាបានជាមួយជើងខ្លាំងថៃ លំដាប់ពិភពលោក Rodtang ។

លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា បើកីឡាករខ្មែរសេរីមុនៗដូចជា បឺត ខាំ ឬ ឡៅ ស៊ីណាត ប្រហែលអាចទប់ទល់គ្នាបានជាមួយ Rodtang បានអំឡុងទាំងពីរនាក់នេះលេងលើប្រភេទទម្ងន់ ៦០គីឡូក្រាម។

គ្រូប្រដាល់ប្រចាំក្លឹប Cambodian Top Team បន្តលើកឡើងទៀតថា អំឡុងពេញកម្លាំង ពេញស៊ុហ្វ ដែលកំពុងឡើងរបស់អ្នកប្រដាល់សេរីចាស់២រូបខាងលើនេះគឺល្អ ដូច្នេះអាចប្រកួតស៊ីសងគ្នាបានជាមួយ Rodtang ប៉ុន្តែឥលូវនេះនៅមិនទាន់មានអ្នកល្អគ្រប់គ្រាន់ទេ។

រំលឹកដែរថា មួយរយៈពេលប៉ុន្មានសប្ដាហ៍នេះផ្ទុះការស៊ែ និងជជែកច្រើនរឿងរកកីឡាករខ្មែរកំពុងឡើងកូដដើម្បីទៅប៉ះជាមួយអ្នកលេងគុនថៃ ល្បីឈ្មោះលំដាប់ពិភពលោក Rodtang៕