Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សោកស្ដាយ! ស្ដេច​ខ្មោច Undertaker ប្រកាស​ចូលនិវត្តន៍​​ពី WWE ហើយ

  • Print

កំពូលអ្នកកីឡាកាសស្ដេចខ្មោច Undertaker បានប្រកាសចូលនិវត្តន៍ពីអាជីពហើយ បន្ទាប់ពីចំណាយពេលអស់៣០ឆ្នាំ។

Undertaker វ័យ៥៥ឆ្នាំបានដើរទៅកាន់សង្វៀនសម្រាប់ពេលវេលាចុងក្រោយក្នុងកម្មវិធី Survivor Series កាលពីយប់ថ្ងៃអាទិត្យ ដោយស្លៀកសំលៀកបំពាក់ស្ដេចខ្មោចជាលើកចុងក្រោយ។ អំឡុងពេលប្រកាស លោក Mark Calaway ដែលជាឈ្មោះពិតរបស់ Undertake ពន្យល់ពីហេតុផលដែលសម្រេចចិត្តចូលនិវត្តន៍។

Calaway បញ្ជាក់ថា រយៈពេល៣០ឆ្នាំ គេបានដើរយឺតៗមកកាន់សង្វៀននិងបញ្ចប់កីឡាករជាច្រើន។ ប៉ុន្តែឥលូវនេះពេលវេលារបស់គេបានមកដល់។ គេត្រូវឲ្យ Undertaker សម្រាកម្ដងហើយ។ ការបញ្ចប់អាជីពនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសោកស្ដាយ។

ក្នុងថ្ងៃចុងក្រោយរបស់ Undertaker គេបានឃើញវត្តមានវីរបុរសកីឡាកាសជាច្រើនលេចមុខលើសង្វៀនមានដូចជា Triple H, Shawn Michaels, Kane, The Big Show និងVince McMahon៕