Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Juventus បញ្ជាក់​ពី​អនាគត​របស់​របស់ Ronaldo ថា​នឹង​ចេញ​​ឬ​បន្ត​នៅ!

  • Print

នាយកផ្នែកកីឡារបស់ក្លឹប Juventus លោក Fabio Paratici បានបញ្ជាក់ពីអនាគតរបស់ Cristiano Ronaldo ថា គេនឹងមិនចាកចេញនៅរដូវក្ដៅក្រោយទេ។

មានពាក្យលេចឭថា Juventus កំពុងពិចារណាលក់ Ronaldo នៅរដូវក្ដៅក្រោយ ដោយត្រឡប់ទៅកាន់ Real Madrid វិញ។ ទាក់ទិននឹងរឿងនេះលោក Paratici បាននិយាយច្បាស់ៗ Ronaldo នឹងបន្តនៅ Juventus ដែលកុងត្រារបស់គេនៅសល់រហូតដល់រដូវក្ដៅឆ្នាំ២០២២។

“អនាគតរបស់គេ (Ronaldo) គឺនៅជាមួយពួកយើង។ ខ្ញុំអាចធានាឲ្យអ្នកទាំងអស់គ្នា។ មានពាក្យចចាមអារ៉ាមលេចមករៀងរាល់ថ្ងៃថាកីឡាករមានការទាក់ទងជាមួយក្លឹបផ្សេងៗ ប៉ុន្តែពួកយើងមិនចាប់អារម្មណ៍នោះទេ"។

សម្ដីរបស់ Paratici។កន្លងទៅធ្លាប់មានព័ត៌មាន Juventus ចង់លក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ដោយសារតែគេមានថ្លៃពលកម្មខ្ពស់ ស្របពេលដែលក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុព្រោះតែការរាតត្បាតវីរុសកូរ៉ូណា៕