Social Network

ជំនួប​រវាង Conor McGregor និង Manny Pacquiao ​នឹង​កើត​ឡើង

អ្នកចាត់ការរបស់ Conor McGregor បាននិយាយធានាថា កីឡាកររបស់គេនឹងត្រឡប់មកកាន់សង្វៀនប្រដាល់សកលជាថ្មីដើម្បីប្រកួតជាមួយ Manny Pacquiao។

ការរងចាំយ៉ាងអន្ទះសាសម្រាប់ការប្រកួតរវាងកំពូលអ្នកប្រដាល់ទាំងពីរ McGregor និង Pacquiao បានធ្វើការពិភាក្សាតាំងពីឆ្នាំមុន ដោយការប្រកួតគ្រោងចង់រៀបចំនៅមជ្ឈិមបូព៌ាក្នុងឆ្នាំ២០២១។

McGregor បច្ចុប្បន្នកំពុងត្រៀមខ្លួនប្រកួតជាលើកទី២ជាមួយ Dustin Poirier ក្នុងកម្មវិធី UFC 257 ដែលនឹងរៀបចំនៅថ្ងៃទី ២៣ ខែ មករា។ អ្នកចាត់ការរបស់ McGregor មានក្ដីរំពឹងថា ការប្រកួតរវាង McGregor និង Pacquiao អាចនឹងកើតឡើង ដោយសារតែកីឡាករទាំងពីរក៏ចង់ប្រកួតជាមួយគ្នាដូចគ្នា។

“Conor ត្រូវប្រកួតនៅថ្ងៃទី ២៣ ខែ មករាជាមួយ Dustin Poirier។ គេត្រូវធ្វើការជាមួយ Dustin ជាមុនសិន។ ប៉ុន្តែ Conor ក៏ធ្លាប់និយាយថា គេចង់វាយជាមួយ Manny។ ឯ Manny ក៏ចង់ជួប Conor ដូចគ្នា។ ដូចដែលខ្ញុំធ្លាប់បាននិយាយជាសាធារណៈពីមុនគឺពួកយើងបានពិភាក្សាគ្នា។

វាគឺជាការប្រកួតដែលយើងប្រាកដច្បាស់នឹងរៀបចំ ព្រោះពួកគេចង់វាយគ្នាដែរ"៕ សម្ដីអ្នកចាត់ការរបស់ Conor៕