Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ពិត Pep ​ចង់​បាន​ម្នាក់​នេះ​មក Man City ​ជាង​ចង់​បាន Messi ​ទៀត​

  • Print

លោក Pep Guardiola ពិតជាចង់បានខ្សែប្រយុទ្ធ Lionel Messi មករួមក្រុម Manchester City ពិតមែន នៅរដូវកាលក្រោយនេះ ប៉ុន្តែជាក់ស្ដែងទៅ កីឡាករ Barcelona មិនមែនស្ថិតក្នុងលេខរៀងទី១ នោះទេ។

បើតាមប្រភពនៅអង់គ្លេស បានបញ្ជាក់ថាកីឡាករទី១ដែលលោក Pep ចង់បានមករួមក្រុមនោះគឺ Jack Grealish របស់ក្រុម Aston Villa ឯណោះ។ កីឡាករកំពុងឡើងជើងរូបនេះ ត្រូវបានក្លឹបជាច្រើនទាក់ទង ប៉ុន្ដែទីផ្សារដោះដូរកីឡាករកន្លងទៅ គ្មាននរណាអាចឈានដល់កិច្ចព្រមព្រៀងយកគេបានឡើយ ព្រោះតែតម្លៃខ្លួនខ្ពស់ពេកដល់១០០លានផោន។

Man City ក៏មិនអាចចាយប្រាក់១០០លានផោនទៅដែរនៅគ្រានោះ ព្រោះពួកគេបានចំណាយប្រាក់ដល់កម្រិតទៅហើយ។ តែសម្រាប់រដូវកាលថ្មីខាងមុខនេះ បើសិនជាអាចយកបាន Messi ដែលអស់កុងត្រាមក Free នោះច្បាស់ណាស់គឺ Jack Grealish នឹងក្លាយជាមុខសញ្ញាដែលលោក Pep ហ៊ានបោះ១០០លានផោនដើម្បីទិញយកជាក់ជាមិនខាន ក្នុងគម្រោងពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមឡើងវិញ៕