រដ្ឋាភិបាលអង់គ្លេស បានប្រកាសយល់ព្រមឱ្យអ្នកគាំទ្រអាចចូលទស្សនាបាល់ទាត់បានវិញហើយ ចាប់ពីថ្ងៃទី២ខែធ្នូឆ្នាំ២០២០ខាងមុខនេះតទៅ ប៉ុន្តែក៏ត្រូវគោរពតាមលក្ខខណ្ឌនានាផងដែរ។
តាំងពីផ្ទុះមេរោគកូវីដ១៩មក គឺមានរយៈពេល៩ខែហើយដែលអ្នកគាំទ្រត្រូវបានបិទ មិនឱ្យចូលទស្សនាការប្រកួតបាល់ទាត់នោះទេ។ ក្រោយពីមានភាពស្ងប់ស្ងាត់បន្តិច និងអាចគ្រប់គ្រងបានមក អង់គ្លេស ដែលមានក្របខណ្ឌបាល់ទាត់ល្បីជាងគេលើលោក បានសម្រេចចិត្តបើកឱ្យអ្នកគាំទ្រអាចចូលទស្សនាបានវិញហើយចាប់ពីដើមខែក្រោយនេះទៅ។
តែការចូលទស្សនានោះក៏ត្រូវគោរពតាមលក្ខខណ្ឌជាច្រើនផងដែរ។ ក្នុងនោះ គឺអ្នកគាំទ្រមិនអាចផឹកស្រា មិនអាចស្រែកខ្លាំងៗ មិនអាចប្រមូលផ្ដុំកៀកគ្នាច្រើន ពោលគឺកីឡដ្ឋានមួយអាចផ្ទុកអ្នកគាំទ្រត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ដើម្បីជៀសវាងការកក់ស្ទះក្បែរគ្នាច្រើន៕