Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ងួន​ គា​ សុខចិត្ត​លំបាក​ខ្លួន​ឯង​ឲ្យ​តែ​បាន​លុយ​ជួយ​កូន​រៀន​ដល់​សកល​វិទ្យាល័យ​

  • Print

អ្នកលេងគុនខ្មែរវ័យ ៣៧ឆ្នាំ ងួន គា ថាសុខចិត្តលំបាកខ្លួនឯងយ៉ាងណាក៏ដោយ នៅតែប្រឹងធ្វើការ និងឡើងប្រកួតរកលុយឲ្យកូនបានរៀនខ្ពង់ខ្ពស់ដែរដើម្បីជៀសពីគន្លងក្រលំបាកដូចឪពុក។

កីឡាករ ងួន គា បានឲ្យដឹងថា បច្ចុប្បន្ននេះខ្លួនមានកូន ៣នាក់ ហើយកំពុងតែរៀននោះគឺពីរនាក់។ កូនស្រីទី១ រៀនថ្នាក់ទី៩ ចូលទី១០ ឆ្នាំនេះ ខណៈកូនស្រី២ កំពុងរៀនថ្នាក់ទី៦ ចំណែកកូនពៅមិនទាន់គ្រប់អាយុរៀនទេ។

ក្រៅតែពីរៀនសាលារដ្ឋធម្មតាហើយ អ្នកប្រដាល់នៅខណ្ឌដង្កោរូបនេះបានឲ្យកូនរៀនភាសាអង់គ្លេសបន្ថែមទៀតផងដែរ។ អ្នកប្រដាល់វ័យ ៣៧ឆ្នាំ ខាងលើប្រាប់ទៀតថាក្នុង ១ថ្ងៃចំណាយលើការសិក្សារបស់កូនទាំងពីរនាក់នេះប្រហែល២ម៉ឺនរៀលមិនបូកបង់ថ្លៃភាសាអង់គ្លេសប្រចាំខែទេ។

បើទោះជាចំណាយច្រើនលើការសិក្សារបស់កូន ងួន គា ហាក់មិនរុញរានោះទេព្រោះតែខ្លួនរៀនបានតិចនេះហើយ ទើបលំបាកមិនមានការងារល្អ ឬរកលុយបានច្រើនសម្រាប់គ្រួសារ។សិស្សគុនមកពីក្លឹបតាឡីដំរីមានរិទ្ធ រូបនេះសុខចិត្តលំបាកខ្លួនឯងក្នុងការរកលុយ ឬត្រូវឡើងប្រដាល់ក៏ដោយនៅតែបញ្ជូនកូនឲ្យរៀនបានចប់ចុងចប់ដើម។

ប្រសិនជាអាចចង់ឲ្យរៀនដល់សកលវិទ្យាល័យនៅពេលខាងមុខនេះទៀតផង។ រំលឹកដែរថា ងួន គា ជាកីឡាករគុនខ្មែរនៅក្លឹបតាឡីដំរីមានរិទ្ធ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នមានមុខរបរជាអ្នកធ្វើការសំណង់ និងឡើងប្រដាល់៕